MORNING NEWS BRIEF [AUGUST 21, 2023]
ព័ត៌មានសំខាន់ៗ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តបំពេញភារកិច្ច ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ និងការពារលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ប្រភព៖ AMS News រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានពិភាក្សាលើមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អង់គ្លេស។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រតិភូក្រសួងមហាផ្ទៃ បានចូលរួមក្នុងកិច្ចប្រជុំ AMMTC លើកទី១៧ ដោយផ្តោតសំខាន់លើការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រព្រឹត្តទៅនាថ្ងៃទី២០-២៣ ខែសីហា ក្នុងប្រទេសឥណ្ឌូនេស៊ី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ…