Search Results for :

MORNING NEWS BRIEF [JULY 26, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងការបរទេស និងប្រធានប្រតិភូបក្សកុម្មុយនីស្តចិន បានពិភាក្សាលើការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ នាឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារអបអរសាទរជូនចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា ក្នុងឱកាសដែលកម្ពុជា បានរៀបចំការបោះឆ្នោតឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។ ប្រភព៖ AMS News  អូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការក្នុងទឹកប្រាក់ ៨៣,៦លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រកម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច-សង្គម ក្នុងឆ្នាំ២៣-២៤។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ ប្រធានាធិបតីចិន បានអបអរសាទរ…

បទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវជូន ឯកឧត្តម ហ៊ុន ម៉ានី

  អំពីជំនួបពិភាក្សា ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោក ដាវ អានសាន បានធ្វើបទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ស្តីពី «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍគំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ជូន ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា។ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អនុសាសន៍ និងចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនលើការអនុវត្តគម្រោងស្ទែមក្នុងខេត្តកំពង់ស្ពឺ និងលើកទឹកចិត្តឱ្យក្រុមការងារពិចារណាស្នើសុំការពិភាក្សា និងណែនាំបន្ថែមពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យការអនុវត្តគម្រោងនេះកាន់តែមានភាពស៊ីសង្វាក់ និងកាន់តែមានប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនេះ…

MORNING NEWS BRIEF [JULY 25, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីហ្គីណេប៊ីស្សូ បានពិភាក្សាលើការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការវិនិយោគ និងវិស័យអាទិភាពនានា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ក្រសួងការបរទេស គូសបញ្ជាក់ពីភាពចាស់ទុំនៃប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប និងធម្មានុរូបនៃការបោះឆ្នោត។ ប្រភព៖ AMS News នាយករដ្ឋមន្ត្រីហ្គីណេប៊ីស្សូ នាជំនួបជាមួយសម្តេច ស ខេង បានបញ្ជាក់ថា លោកទទួលបានបទពិសោធន៍ថ្មីៗពីការបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ គ.ជ.ប បានបង្ហាញលទ្ធផលក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលគណបក្សប្រជាជនទទួលបាន…

MORNING NEWS BRIEF [JULY 21, 2023]

ព័ត៌មានសំខាន់ៗ ព្រះមហាក្សត្រ មានព្រះរាជឱង្ការថា​ ព្រះអង្គមានទំនុកចិត្តមុតមាំចំពោះមិត្តភាពកម្ពុជា-ចិន និងការបន្តថែរក្សា​មិត្តភាពដែកថែប ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត សម្រាប់មនុស្ស​ជំនាន់​ក្រោយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សម្តេចតេជោ បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់ឥតងាករេចំពោះគោលនយោ​បាយចិនមួយ និងការគាំទ្រចំពោះគំនិតផ្តួចផ្តើមផ្សេងទៀតដែលស្នើដោយចិន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ប្រធានគ.ជ.ប និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការរៀបចំក្បួនដង្ហែការឃោសនារកសំឡេងឆ្នោត នៅថ្ងៃចុងក្រោយ ក្នុងរាជធានីភ្នំពេញ។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ សម្តេចតេជោ បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី ៦៥ប្រទេស និងស្ថាបន័អន្តរជាតិដែលបាននិងកំពុងមកកាន់កម្ពុជា…

MORNING NEWS BRIEF [JULY 20, 2023]

ព័ត៌មានសំខាន់ៗ នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីស្សូ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតឆ្នាំ២០២៣ នៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខាងមុខនេះ។ ប្រភព៖ AMS News ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ពីការបេ្តជ្ញាគាំទ្ររបស់ចិនចំពោះកម្ពុជា ដោយការកសាងផែនការរយៈពេល ១០ឆ្នាំ ទៅមុខ ដើម្បីសម្រេចបានជោគវាសនាសហគមតែមួយ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី អគ្គលេខាធិការអាស៊ាន នឹងចូលរួមជាអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខាងមុននេះ។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [JULY 19, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងបង់ក្លាដែស បានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានស្វែងរកការគាំទ្រពីកម្ពុជាក្នុងការក្លាយជាដៃគូសន្ទនាតាមវិស័យនៃអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងពីទិដ្ឋភាពច្បាប់ចំនួន ០២ចំណុច ចំពោះការញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតខុស សម្រាប់ការបោះឆ្នោតខាងមុខនេះ។ ប្រភព៖ AMS News រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើឱ្យភាគីអាល្លឺម៉ង់ផ្តល់ទំនុកចិត្តលើកម្ពុជាក្នុងការជំរុញការចងក្រងសហគមន៍ពាណិជ្ជកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ គ.ជ.ប​ នាជំនួបជាមួយ OIF បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់លើបច្ចេកទេស សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់…

MORNING NEWS BRIEF [JULY 18, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា បានបញ្ជាក់ជំហរគាំទ្រដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា ខណៈអាស៊ានបាននិងកំពុងខិតខំរកដំណោះស្រាយចំពោះជម្លោះដ៏ស្មុគស្មាញនេះអស់រយៈពេល ០៣ឆ្នាំ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ថ្លែងថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ បានជំរុញទំនាក់ទំនងកម្ពុជា-ចិន ឈានដល់កម្រិតកំពូល ខណៈទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនសម្រេចបាន ៦៥ឆ្នាំ។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋមន្ត្រីការបរទេសMGC វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងឯកភាពបន្តអនុវត្តយន្តការនានា ដែលជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងអនុតំបន់។ ប្រភព៖ AMS News ព័ត៌មាននយោបាយ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំUN បានលើកឡើងពីលំហរ នយោបាយ និងពលរដ្ឋនៅកម្ពុជា…

«តើយុវជនគួរធ្វើអ្វី បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោតហើយ?

«តើយុវជនគួរធ្វើអ្វី បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោតហើយ? បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខ្លីដែលរីណាសម្រេចចិត្តទៅបោះឆ្នោតជាមួយរក្សា។» យោងតាម សេចក្តីសម្រេចលេខ ៤១ សសរ គ.ជ.ប បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ទៅបោះឆ្នោត ដើម្បីការអភិវឌ្ឍ និងរួមគ្នាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសេរី និងស្មើភាព។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមចាក់ផ្សាយនូវវីដេអូអប់រំខ្លីស្តីពី ការជំរុញយុវជនឱ្យទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។…

MORNING NEWS BRIEF [JULY 17, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងការបរទេស បានគូសបញ្ជាក់ពីតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការAPT និងថ្លែងពីអាទិភាពសំខាន់ ០៣ ក្នុងការបង្កើនសមត្ថភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងតំបន់។ ប្រភព៖ សារព័ត៌មានដើមអម្ពិល កម្ពុជា បានបញ្ជាក់ពីការគាំទ្រគំនិតផ្តួចផ្តើម ស្តីពីឥណ្ឌូប៉ាស៊ីហ្វិកណាដែលមានគោលដៅរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ គោរពធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ាន ស្តីពីIndo-Pacific។ ប្រភព៖ AMS News  គណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MGC លើកទី១២ ដើម្បីពិភាក្សាលើវឌ្ឍនភាពដែលបានធ្វើក្នុងវិស័យអាទិភាពនៃ​ផែនការ​សកម្មភាព MGC ​២​០​១​៩​-​២​០​២​២។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោ…

MORNING NEWS BRIEF [JULY 14, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងអាស៊ាន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១២នេះ និងប្តេជ្ញាលើកកម្ពស់សន្តិភាព សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជា បានបញ្ជាក់ជំហរគាំទ្រឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាន ២០២៣ ចំពោះកិច្ចខិតខំប្រឹងប្រែងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកឆ្ឆន្ទប្រាំចំណុច ស្តីពីមីយ៉ាន់ម៉ា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា អាស៊ាន និងរុស្ស៊ី បានបញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប រួមមានសិទ្ធិស្វ័យអធិបតេយ្យ បូរណភាពទឹកដី និងមិនគាំទ្រការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ សម្តេចតេជោ ថ្លែងថា ក្រុមជ្រុលនិយមកម្ពុជាដែលប្រើប្រាស់ឈ្មោះលោក Pita…