Search Results for :

MORNING NEWS BRIEF [AUGUST 29, 2023]

ព័ត៌មានសំខាន់ៗ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបង្ហាញជំហរក្នុងការគាំទ្របេក្ខភាពរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក និងនិម្មាបនកម្មតំបន់ និងសកលនានា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានថ្លែងពីការអនុវត្តគោលនយោបាយបន្តពីអាណត្តិចាស់ ដោយការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាមួយនឹងកំណែទម្រង់ឱ្យកាន់តែមុតស្រួច។ ប្រភព៖ សារព័ត៌មានថ្មីៗ អគ្គលេខាធិការរងUN បានអបអរសាទរដល់លទ្ធផលជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា និងជូនពរដល់រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ លោកជំទាវ​ប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ដល់ឯកអគ្គរាជទូតតែងតាំងថ្មី ឱ្យខិតខំបំពេញភារកិច្ច និងស្ទួយកិត្តិនាមកម្ពុជា ដោយឈរលើមូលដ្ឋានតម្លៃជាតិ…

MORNING NEWS BRIEF [AUGUST 28, 2023]

ព័ត៌មានសំខាន់ៗ ប្រធានាធិបតីគុយបា បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃក្រុម៧៧+ចិន នៅប្រទេសគុយបា នាខែកញ្ញាខាងមុខនេះ។ ប្រភព៖ ខ្មែរថាមស៍ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សង្កត់ធ្ងន់លើទំនាក់ទំនងរឹងមាំរវាងកម្ពុជា-ចិន និងបញ្ជាក់ការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជាលើគ្រប់វិស័យអាទិភាព ដើម្បីប្រយោជន៍នៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News កម្ពុជា និងវៀតណាម បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមព្រំដែន ដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ នាយករដ្ឋមន្ត្រីរុស្ស៊ី មានភាពជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មី​ នឹង​ជំរុញ​ការ​អភិវឌ្ឍ​បន្ថែម​​នៃ​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី​ ​និង​ទំនាក់ទំនង​ជា​ដៃគូ​រវាង​រុស្ស៊ី-​កម្ពុជា។ ប្រភព៖ ខ្មែរថាមស៍…

MORNING NEWS BRIEF [AUGUST 24, 2023]

ព័ត៌មានសំខាន់ៗ គណៈរដ្ឋមន្ត្រីនីតិកាលទី៧នៃរដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គលើកដំបូង និងមានការថ្លែងសារពាក់ព័ន្ធលើគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ឆ្នាំ២០២៣-២០២៨។ ប្រភព៖ ក្រសួងព័ត៌មាន  សម្តេចតេជោ បានថ្លែងថា នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា និងនាយករដ្ឋមន្ត្រីថ្មីថៃ នឹងធ្វើការរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងរវាងប្រទេសជិតខាងទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ ឯកឧត្តម ប្រាក់ សុខុន ថ្លែងថា កម្ពុជា បានការពារយ៉ាងគត់មុតនូវ អធិបតេយ្យ និងការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ដោយការចរចា ដើម្បីការពារកេរ្តិ៍ឈ្មោះកម្ពុជាពីការវាយប្រហារ នៅគ្រប់វេទិកា។ ប្រភព៖ AMS News…

MORNING NEWS BRIEF [AUGUST 22, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ ប្រាថ្នាចង់ឃើញ អ្នកបន្តវេន ធ្វើឱ្យសម្រេចបាន ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងការចាកចេញពីLDC ទៅសម្រេចបានគោលដៅកម្ពុជា ឆ្នាំ២០៣០ និង ឆ្នាំ២០៥០។ ប្រភព៖ AMS News  សម្តេចតេជោ ជឿជាក់ថា រដ្ឋាភិបាលអាណត្តិទី៧ នឹងអភិវឌ្ឍប្រទេសបានល្អ និងលឿនជាងមុន ដោយសារយុវជនអ្នកបន្តវេនមានសក្ដានុពល និងមានគំនិតច្នៃប្រឌិតថ្មីដើរទាន់សម័យបច្ចេកវិទ្យា។ ប្រភព៖ សារព័ត៌មានថ្មីៗ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងពីការធានាចំនួន ៥ចំណុច ក្នុងដំណើរការដឹកនាំប្រទេសស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។…

MORNING NEWS BRIEF [AUGUST 21, 2023]

ព័ត៌មានសំខាន់ៗ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តបំពេញភារកិច្ច ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ និងការពារលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ប្រភព៖ AMS News រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គ​រាជទូ​ត​អង់គ្លេស​ប្រចាំ​​កម្ពុជា បានពិភាក្សាលើមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អង់គ្លេស។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រតិភូក្រសួងមហាផ្ទៃ បានចូលរួមក្នុងកិច្ចប្រជុំ AMMTC លើកទី១៧ ដោយផ្តោតសំខាន់លើការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រព្រឹត្តទៅនាថ្ងៃទី២០-២៣ ខែសីហា ក្នុងប្រទេសឥណ្ឌូនេស៊ី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [AUGUST 18, 2023]

ព័ត៌មានសំខាន់ៗ ប្រធាន ACU បានស្នើដល់បណ្តាសមាជិក ASEAN-PAC ឱ្យគាំទ្រទីម័រខាងកើតជាសមាជិកទី១១ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភព៖ ខ្មែរថាមស៍ EU បញ្ជាក់ជាថ្មីនូវការប្តេជ្ញាគាំទ្រកម្ពុជា តាមរយៈជំនួយហិរញ្ញវត្ថុក្នុងទឹកប្រាក់ ១,៤៣ប៊ីលានអឺរ៉ូ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួមឆ្នាំ២១-២៧ ខណៈ EU ជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​​កម្ពុជា បាន​លើក​ឡើង​ថា ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ​វប្បធម៌​ និង​ប្រជា​ជន ​នៅតែ​ជា​អាទិ​ភាពនៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាងកម្ពុជា​ និង​ឥណ្ឌា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [AUGUST 17, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងអឺរ៉ុ​ប បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាព​នៃទំនាក់ទំនងការទូត ដែលបានរួមចំណែកដល់ភាពរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងបរិបទសកលថ្មី។ ប្រភព៖ AMS News រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាន បានពិភាក្សាលើទំនាក់ទំនងទ្វេភាគី និងឯកភាពលើការដាក់ចេញយន្តការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពនានា។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា កម្ពុជាមានសន្តិសុខស្បៀងគ្រប់គ្រាន់ ដែលមានលទ្ធភាពក្នុងការជំរុញការអភិវឌ្ឍស្តង់ដារម្ហូបអាហារ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ ប្រធាន ACU បានជំរុញសមាជិកអាស៊ាន-ផេក…

MORNING NEWS BRIEF [AUGUST 16, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ រហូតមកដល់ការបោះឆ្នោតឆ្នាំ២០២៣ កម្ពុជា បានធ្វើការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងសេរីពហុបក្ស។ ប្រភព៖ សារព័ត៌មានដើមអម្ពិល អ្នកវិភាគ និងយុវជន បានបង្ហាញភាពជឿជាក់លើការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្មី ជាពិសេសលើការពង្រឹងទំនាក់ទំនងការទូតអន្តរជាតិនានា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  កម្ពុជា នឹងធ្វើម្ចាស់ផ្ទះ និងប្រធាននៃកិច្ចប្រជុំលេខាធិការដ្ឋាន នៃស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន លើកទី១៩ ពីថ្ងៃទី ១៦-១៧ ខែសីហា…

MORNING NEWS BRIEF [AUGUST 15, 2023]

ព័ត៌មានសំខាន់ៗ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គ្រោងនឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅប្រទេសចិន ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ តួកម៉េនីស្ថាន បង្ហាញបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា និងការភ្ជាប់ជើងហោះហើរត្រង់ ដើម្បីជំរុញលំហូរនៃភ្ញៀវទេសចររវាងប្រទេសទាំងពីរ។ ប្រភព៖ Fresh News ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង UNESCO ប្រចាំកម្ពុជាបានបើកកិច្ចពិភាក្សាលើការរៀបចំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ ២០២៤-២០២៨។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ព័ត៌មាននយោបាយ មន្ត្រីជាន់ខ្ពស់របស់គ.ជ.ប ថ្លែងថាភាពជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនគោពទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត។…

MORNING NEWS BRIEF [AUGUST 14, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ និងមេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ី បានជួបសម្តែងការគួរសម និងពិភាក្សាលើការជំរុញកិច្ចសហប្រតិ-បត្តិការទ្វេភាគីតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការហ្វឹកហាត់។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសចិន បានឯកភាពគ្នានឹងពង្រឹងការជឿទុកចិត្តទៅវិញទៅមកជាយុទ្ធសាស្ត្រ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេចំពោះការគោរពអធិបតេយ្យ និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា និងគាំទ្រយ៉ាងពេញលេញចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី។ ប្រភព៖ AMS News  ព័ត៌មាននយោបាយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសចិន បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី…