MORNING NEWS BRIEF [AUGUST 29, 2023]
ព័ត៌មានសំខាន់ៗ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានបង្ហាញជំហរក្នុងការគាំទ្របេក្ខភាពរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក និងនិម្មាបនកម្មតំបន់ និងសកលនានា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានថ្លែងពីការអនុវត្តគោលនយោបាយបន្តពីអាណត្តិចាស់ ដោយការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាមួយនឹងកំណែទម្រង់ឱ្យកាន់តែមុតស្រួច។ ប្រភព៖ សារព័ត៌មានថ្មីៗ អគ្គលេខាធិការរងUN បានអបអរសាទរដល់លទ្ធផលជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា និងជូនពរដល់រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ លោកជំទាវប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ដល់ឯកអគ្គរាជទូតតែងតាំងថ្មី ឱ្យខិតខំបំពេញភារកិច្ច និងស្ទួយកិត្តិនាមកម្ពុជា ដោយឈរលើមូលដ្ឋានតម្លៃជាតិ…