MORNING NEWS BRIEF [JULY 28, 2022]

MORNING NEWS BRIEF [JULY 28, 2022]

MORNING NEWS BRIEF [JULY 28, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្រ្តីក្រសួងអប់រំ លើកឡើងពីសារៈសំខាន់នៃកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ដែលប្រារព្វឡើងនៅខេត្តសៀមរាប ថានឹងផ្ដល់ឱកាសដល់យុវជនអាស៊ានចូលរួមក្នុងការកសាងអនាគតថ្មី។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរបស់សិង្ហបុរី ១២៧គម្រោង មានទំហំទឹកប្រាក់ចំនួន ១,៥៣ពាន់លានដុល្លារ ដែលប្រតិបតិ្តការគម្រោងនៅក្នុងវិស័យអាទិភាពមួយចំនួន។ប្រភព៖ សារព័ត៌មានថ្មីៗ
  3. អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ នាយកកម្មវិធី HDR&D របស់អាមេរិក ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពការងារបោសសម្អាតមីននៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មច្បាប់ចំនួន៨មាត្រា នៃរដ្ឋធម្មនុញ្ញ។ ប្រភព៖ Fresh News 
  2. ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរម្លឹកពីសារៈសំខាន់នៃ DOC ក្នុងកិច្ចប្រតិបត្តិការប្រកបដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធនៃ SCS ក្នុងឱកាសនៃការប្រារព្វខួបលើកទី២០ឆ្នាំនៃឯកសារ DOC។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អង្គការសង្គមស៊ីវិលចំនួន១០៤នៅកម្ពុជា បានចេញសេចក្តីថ្លែង-ការណ៍រួម ដើម្បីស្នើឱ្យរដ្ឋសភាផ្អាកដំណើរការអនុម័តសេចក្តី-ព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។ ប្រភព៖ សារពត៌មានថ្មីៗ
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា និងអូស្រ្តាលី បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។​​ ប្រភពខ្មែរថាមស៍ 
  2. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឱ្យក្រុមហ៊ុនចំនួន ០២ បង្កើតរោងចក្រនៅកម្ពុជា ដែលមានទុនវិនិយោគជាង ១៤លានដុល្លារ និងអាចបង្កើតឱកាសការងារប្រមាណ ៤.០០០កន្លែង។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា តម្រូវការប្រេងនៅកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ ៤,៨លានតោន ក្នុងឆ្នាំ២០៣០ ដែលក្នុងឆ្នាំ២០២០ មានត្រឹម ២,៨លានតោន។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. អង់គ្លេស បានផ្តល់មូលនិធិប្រមាណ ៦០ម៉ឺនដុល្លារ សម្រាប់គម្រោងពង្រឹងជីវភាពនិងការគ្រប់គ្រងការអភិរក្សនៅក្នុងឧទ្យានជាតិវីរជ័យ របស់អង្គការគាំទ្រសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ។ ប្រភព៖ភ្នំពេញប៉ុស្តិ៍     
  2. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញភាគីវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតនយោជិតតវ៉ាមកជួបដោះស្រាយជាលើកទី១៦។ ប្រភព៖ Fresh News
  3. ក្រសួងអប់រំ បានលើកឡើងអំពីសារសំខាន់នៃការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំនៅកម្ពុជា ដើម្បីសម្រួលដល់ការបង្រៀន និងការរៀន មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា