Archives

MORNING NEWS BRIEF [OCTOBER 05, 2022]

ព័ត៌មានសំខាន់ៗ កម្ពុជា បានសម្តែងការព្រួយបារម្ភក្រោយការបាញ់កាំជ្រួចមីស៊ីល សាកល្បងរបស់កូរ៉េខាងជើង និងអំពាវនាវឱ្យមានការគោរពតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាជាមួយនាយកជំនួយប្រជាជនន័រវែសប្រចាំកម្ពុជា អំពីកិច្ចសហប្រតិបត្តិការសកម្មភាពមីន ឆ្ពោះទៅ​​ការ​បោស​ស​ម្អា​ត​មីន​ឱ្យអស់ក្នុង​ឆ្នាំ​២​០​២​៥។ ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ពីកត្តាសុខសន្តិភាព និងភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ១៩ ដែលនាំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹតិ្តការណ៍អន្តរជាតិធំៗ ជាបន្តបន្ទាប់។ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ នាយករដ្ឋមន្ត្រីគុយបា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី៤-៦ ខែតុលា  ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីកមិត្តភាព…

MORNING NEWS BRIEF [OCTOBER 04, 2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញក្តីសង្ឃឹមថា ពិភពលោក នឹងមានដំណោះស្រាយ ដើម្បីបញ្ចៀសផលប៉ះពាល់នៃសង្គ្រាម និងការដាក់ទណ្ឌកម្ម ដែលកំពុងកើតមានឡើង។ ប្រភព៖ ខ្មែរថាមស៍ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាល្លឺម៉ង់ ផ្អែកលើការគោរពគ្នា និងគោលដៅរួម ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី  កម្ពុជា រៀបចំសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ អំពីការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់។ ប្រភព៖…

MORNING NEWS BREIF [OCTOBER 03, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋសភា បានបើកកិច្ចប្រជុំលើកទី៨ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ប្រភព៖ Fresh News អាស៊ាន និងរុស្ស៊ី បានពិភាក្សាលើទិដ្ឋភាពសេដ្ឋកិច្ចក្នុងការផ្លាស់ប្តូរទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនៃយុគសម័យឌីជីថលរបស់ភាគីទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍ ក្រសួងការពារជាតិ បានបញ្ជាក់ថាក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានខាងមុខនេះ នឹងមានការចូលរួមពីប្រទេសមហាអំណាច ដើម្បីពិភាក្សាពីបញ្ហាដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសជំហររបស់កម្ពុជាសាជាថ្មី ថាមិនគាំទ្រប្រទេសណាដែលប្រើប្រាស់អាវុធ…

MORNING NEWS BRIEF [SEPTEMBER 30, 2022]

ព័ត៌មានសំខាន់ៗ អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ក្រុមការងារជាន់ខ្ពស់របស់អាស៊ាន កំពុងរៀបចំផែនការសម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សម្រាប់បណ្តាសមាជិកអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍ ក្រសួងការបរទេស បានបើកកិច្ចប្រជុំលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០&៤១ និងកិច្ចប្រជុំពាក់ព័ន្ធ និងបេ្តជ្ញាធ្វើឱ្យកិច្ច-ប្រជុំនេះក្លាយជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងអាស៊ាន។ ប្រភព៖ Fresh News CDC និងរដ្ឋាភិបាលអាល្លឺម៉ង់ នឹងបើកកិច្ចពិភាក្សាពិគ្រោះយោបល់ក្នុងខែតុលា ឆ្នាំ២០២២ ខណៈដែលរដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ជំនួយ ៦៧០លានដុល្លារ សម្រាប់ការអភិវឌ្ឍ គិតត្រឹមឆ្នាំ២០២១។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ រដ្ឋមន្ត្រីគណៈប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថាការដាក់ទណ្ឌកម្មលើប្រទេសគុយបា…

MORNING NEWS BRIEF [SEPTEMBER 29, 2022]

ព័ត៌មានសំខាន់ៗ នាយករដ្ឋមន្រ្តីជប៉ុនបាន ស្នើសម្តេចតេជោដែលជាប្រធានអាស៊ាន ២០២២ ឱ្យបន្តគាំទ្រជប៉ុនក្នុងក្របខ័ណ្ឌអាស៊ាន និងបន្តជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ប្រភព៖ Fresh News  ព្រឹទ្ធសភា បានបញ្ជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រជាជន និងប្រទេស រវាងកម្ពុជា និងចិនមានកម្រិតខ្ពស់ដែលបានបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី។ ប្រភព៖ សារព័ត៌មានថ្មីៗ កម្ពុជា បានស្នើដល់ប្រទេសបារាំងឱ្យបន្តផ្តល់ការបណ្តុះបណ្តាលដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីត្រៀមខ្លួន និងពង្រឹងសមត្ថភាពមុនពេលចេញទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ តបតាមការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធានា-ធិបតីរបស់គុយបា នឹងដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងខែតុលា ឆ្នាំ២០២២​…

MORNING NEWS BRIEF [SEPTEMBER 28, 2022]

ព័ត៌មានសំខាន់ៗ កម្ពុជា បេ្តជ្ញានឹងបន្តជំរុញការស្វែងរកសន្តិភាព និងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា បើទោះបីភាពជាប្រធានអាស៊ានរបស់កម្ពុជា ខិតជិតមកដល់ទីបញ្ចប់ក្តី។ ប្រភព៖ ខ្មែរថាមស៍ កងនាវាចរកាណាដា បានបញ្ចប់ទស្សនកិច្ចនៅកម្ពុជា ក្រោមបេស- កកម្ម «Operation Projection» ដើម្បីបង្កើនទំនាក់ទំនងការពារជាតិរវាងកាណាដា និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។  ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបើកមហាសន្និបាត ក្រុម-ប្រឹក្សាកីឡាអូឡាំពិក អាស៊ីលើកទី៤ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២២។ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាអឺរ៉ុប…

MORNING NEWS BRIEF [SEPTEMBER 27, 2022]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំនៅទីក្រុងហ្សាការតា ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយដើម្បីពីភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា នៅកម្ពុជា។ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថាទីម័រខាងកើតនឹងត្រូវប្រកាសជាសមាជិកទី១១ ផ្លូវការនៅចុងឆ្នាំ២០២២ និងចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០២៣ ខាងមុខ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ  សមាជិកអាស៊ាន បានបើកកិច្ចប្រជុំ IAMM ប្រចាំឆ្នាំ នៅខាងក្រៅសម័យប្រជុំ UNGA លើកទី៧៧ ដើម្បីផ្លាស់ប្តូរទស្សនៈលើការលើកកម្ពស់បេក្ខភាព និងសារសំខាន់របស់អាស៊ានក្នុងអ.ស.ប បន្ថែម។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងនៅក្នុងសម័យប្រជុំ UNGA​…

MORNING NEWS BRIEF [SEPTEMBER 23, 2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការអ.ស.ប បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការរក្សាសន្តិភាព ជាពិសេសភាពជោគជ័យនៃតុលាការខ្មែរក្រហម។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី​ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រេចតម្កល់សាល-ដីកាជុំវិញបណ្តឹងសាទុក្ខអតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេ-យ្យ លោក ខៀវ សំផន ដោយផ្តន្ទាទោសអស់មួយជីវិត។ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ ​បី ​ធី ​វី កម្ពុជា និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភា​គី និងប្តេជ្ញាជំរុញកិច្ចសហ-ប្រតិបត្តិការក្នុងវិស័យអាទិភាពបន្ថែម។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ ក្រសួងមហាផ្ទៃ…

MORNING NEWS BRIEF [SEPTEMBER 22, 2022]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន២០២២ បានលើកឡើងថា កម្ពុជាបានអនុវត្តវិធីសាស្ត្រជាក់ស្តែងដូចជាការអនុវត្តការព្រម-ព្រៀងជាឯកឆន្ទ៥ចំណុច ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ ប្រភព៖ ខ្មែរថាមស៍ នាយករដ្ឋមន្ត្រីជប៉ុន បានកោតសរសើរកម្ពុជាជាប្រទេសធ្លាប់មានសង្គ្រាម និងបានបន្តអភិវឌ្ឍខ្លួនរហូតដល់បានចូលរួមក្នុងសកម្មភាព រក្សាសន្តិភាពពិភពលោក ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី ADB បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជានៅកម្រិត ៥,៣% ក្នុងឆ្នាំ២០២២ ប៉ុន្តែបន្ទាបការព្យាករឆ្នាំ២០២៣ មកត្រឹម ៦,២% ដោយសារកំណើនសេដ្ឋកិច្ចសាកលមានការថយចុះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ព័ត៌មាននយោបាយ លោកប្រធានាធិបតី…

MORNING NEWS BRIEF [SEPTEMBER 21, 2022]

ព័ត៌មានសំខាន់ៗ កម្ពុជា បាននិងកំពុងជំរុញការបញ្ចប់សមិទ្ធផលសេដ្ឋកិច្ចអាទិភាពចំនួន១៩ លើសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមានការគាំទ្រពីបណ្តាសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំ AEM លើកទី៥៤។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ សម្តេចតេជោ បានអំពាវនាវឱ្យពលរដ្ឋចូលរួមក្នុងបុព្វហេតុ ទប់- ស្កាត់ និងបញ្ឈប់ជម្លោះប្រដាប់អាវុធ និងសង្គ្រាមនៅគ្រប់ទីកន្លែង ទូទាំងពិភពលោក ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី ក្រសួងឧស្សាហកម្ម និងសមាគមអ្នកនាំចូលកូរ៉េ បានពិភាក្សាលើការបង្កើនការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកែឆ្នៃម្ហូបអាហារ និងភេសជ្ជៈ ដើម្បីពង្រឹងគុណភាពផលិតផលនាំចេញ។ ប្រភព៖ Fresh…