នាដើមនីតិកាលនិមួយៗ យើងតែងតែឃើញមានការដាក់ចេញយុទ្ធសាស្ត្រនានា មានជាអាទិ៍យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ដែលត្រូវបានអនុវត្តប្រកបដោយជោគជ័យ និងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ សម្រាប់នីតិកាលទី៧ នេះ យើងក៏ឃើញមានការលេចឡើងនៃឯកសារសំខាន់ ចំនួន ០២ គឺកម្មវិធីនយោ បាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ នៅក្នុងវីដេអូភាគទី៣ នេះ នឹងធ្វើការពន្យល់លម្អិត អំពីដំណើរនៃការបង្កើតកម្មវិធីនយោ បាយ។ ថាតើកម្មវិធីនយោ បាយ មួយ ត្រូវឆ្លងកាត់នីតិវិធីអ្វីខ្លះ មុននឹងក្លាយជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ?