By admin
Friday February 11th, 2022
MORNING NEWS BRIEF [February 11, 2022]
MORNING NEWS BRIEF [February 11, 2022]
MORNING NEWS BRIEF [February 11, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday February 11th, 2022
Monday February 14th, 2022
ព័ត៌មានសំខាន់ៗ
ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ នឹងយាងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា មុនពេលនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដើម្បីពង្រឹងទំនាក់កម្ពុជា-ព្រុយណេ និងពិភាក្សាអំពីស្ថានភាពបច្ចប្បន្នជុំវិញបញ្ហាមីយ៉ាន់ម៉ា។ ប្រភព៖ ខ្មែរថាមស៍
កម្ពុជា នឹងបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានសារជាថ្មី នៅថ្ងៃទី១៥-១៧ ខែកុម្ភៈ តាមរយៈការចូលរួមទាំងរូបវន្ត និងនិម្មិត បន្ទាប់ពីកិច្ចប្រជុំនេះត្រូវបានលើកពេលកាលពីខែមករាដោយសារបញ្ហាការធ្វើដំណើរ និងបញ្ហាជំងឺកូវិដ១៩។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងឯករដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា បានពិភាក្សាលើសមិទ្ធផលហេដ្ឋាសម្ព័ន្ធរូបវន្តដែលសម្រេចបាន និងកិច្ចសហប្រតិការអភិវឌ្ឍធនធានមនុស្ស។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
សម្ដេចនាយករដ្ឋមន្ត្រី ចែករំលែកពីបទពិសោធន៍ក្នុងការស្វែងរកសន្តិភាព និងជំនួបទ្វេភាគីជាមួយប្រធានធិបតីកូរ៉េខាងត្បូង និងអតីតអគ្គលេខាធិកាអង្គការសហប្រជាជាតិ ក្នុងឱកាសជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពលោកឆ្នាំ២០២២។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីធ្វើជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិក ដែលនឹងបន្តការដឹកនាំពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីចូលរួមប្រគួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រាជរដ្ឋាភិបាល បានដាក់ចេញសេចក្ដីសម្រេចតែងតាំងសមាសភាព គណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី បន្ទាប់ពីការបង្កើតគណៈកម្មធិការនេះកាលពីខែវិច្ឆកា ឆ្នាំ២០២១កន្លងទៅ។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច នឹងប្រកាសផ្តល់មូលនិធិបន្ថែមដែលមានទឹកប្រាក់ចំនួន ១០០លានដុល្លារ ជូនដល់ធនាគារសហគ្រាសតូច និងមធ្យម និងធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម ដើម្បីគាំទ្របន្ថែម ដល់សហគ្រាសធុនតូច និងមធ្យម វិស័យកសិកម្ម និងឧស្សាហកម្ម។ ប្រភព៖ ខ្មែរថាមស៍
តាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាសកាលពីឆ្នាំ២០២១ មានបរិមាណ ៥៥ពាន់តោន កើនឡើង ២៨% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបង្ហាញពីភាពប្រសើរឡើងវិញនៃការដឹកជញ្ជូននៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
អ្នកជំនាញបានព្យាករនិន្នាការចំនួនបី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ រួមមាន ការបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងការវិនិយោគសាធារណៈ និងកំណែទម្រង់ និងការធ្វើពិពិធកម្មឧស្សាហកម្ម និងទីផ្សារ។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានសម្ដែងការព្រួបារម្ភយ៉ាងខ្លាំង ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុង កំពុងតែចរាចរ និងឆ្លងយ៉ាងលឿននៅក្នុងសហគមន៍ ដែលបច្ចប្បន្នស្ថិតនៅចំនួនកើនឡើងខ្ទង់ជារៀងរាល់ថ្ងៃ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីធ្វើការពីភាក្សាផ្តល់យោបល់ និងពិនិត្យលើរបាយការណ៍វាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គម សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ កម្ពុជា-ហុងកុង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្មវិធីអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិផ្ដល់ដោយ រដ្ឋាភិបាលនូវែលសេឡង់ បានផ្តល់លទ្ធភាពរស់នៅកាន់តែប្រសើរ សម្រាប់ប្រជាកសិករក្នុងប្រទេសកម្ពុជា ក្នុងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាត់ យោងតាម iDE ដែលជាអ្នកអនុវត្តកម្មវីធី។ ប្រភព៖ ខ្មែរថាមស៍