• By admin
  • Friday February 18th, 2022

MORNING NEWS BRIEF [February 20, 2022]

MORNING NEWS BRIEF [February 20, 2022]

MORNING NEWS BRIEF [February 20, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី គ្រោងនឹងដឹកនាំគណៈប្រតិភូទោបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក​ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលដំណើរនេះនឹងបង្ហាញពីសុទិដ្ឋិនិយមនៃចំណងមិត្តភាពរបស់ប្រទេសទាំងពីរ។ ប្រភព៖ AMS News
  2. កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបទេសអាស៊ានត្រូវបានបិតបញ្ចប់ ដោយកិច្ចប្រជុំពីភាក្សាបានផ្តោតសំខាន់លើការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺកូវីដ១៩ និងយន្តការជំរុញ និងអនុវត្តការស្ដារឡើងវិញក្រោយវិបត្តិនេះ។ ប្រភព៖ Fresh News
  3. ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដូលមូលដ្ឋាន (ដូលទី១ និងដូសទី២) ជូនដល់កុមារដែលមានអាយុ ០៣ឆ្នាំ ដល់អាយុក្រោម​ ០៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីការបទេសកម្ពុជា និងជាប្រេសិតពីសេសរបស់ប្រធានអាស៊ាន២០២២ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានាសប្ដាហ៍ទី២ នៃខែមីនា ដែលទស្សនកិច្ចនេះគឺជាការជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធ និងរដ្ឋមន្ត្រីការបទេសមីយ៉ាន់ម៉ា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. សម្ដេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថាអាជ្ញាធររាជធានី-ខេត្ត និងមូលដ្ឋានត្រូវផ្តល់លទ្ធភាពឱ្យគណបក្សនយោបាយដែលចុះបញ្ជីដោយច្បាប់មានឱកាសធ្វើសកម្មភាពជួបជុំ បើទោះបីយុទ្ធនាការបោះឆ្នោតមិនទាន់មកដល់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សាលាដំបូងរាជធានីភ្នំពេញ បានបន្តសាវការករណី លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជាសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយច្បាប់វិនិយោគថ្មីជូនដល់វិស័យគិន និងធុរជនម៉ាឡេស៊ីដែលមានសកម្មភាពនៅកម្ពុជា។ ប្រភព៖ Fresh News
  2. សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំណូលពន្ធ-អាករជាតិប្រចាំខែមករា ឆ្នាំ២០២២ ទទួលបានប្រមាណ ២៨៨លានដុល្លារ កើនឡើង៣០ភាគរយ ធៀបនឹងខែ មករា ឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មី
  3. អ្នកជំនាញវិស័យអចលនទ្រព្យ បានរម្លឹកដល់វិនិយោគិនអចលនទ្រព្យឱ្យមានការប្រុងប្រយ័ត្ន ចំពោះការបណ្ដាក់ទុនវិនិយោគដោយសារក្នុងឆ្នាំ២០២២ ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩​ នៅតែជាហានិភ័យដល់សេដ្ឋកិច្ចជាតិ និងសកល។​ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឱ្យមានការវិនិយោគបន្ថែមលើការអភិវឌ្ឍជំនាញ មុខរបរ ិនងការងាររបស់យុវជន ឆ្លើយតបទៅនឹងការវិត្តបច្ចេកវិទ្យា សាកលភាវូនីយកម្ម និងនិន្នការនានាដែលជះឥទ្ធិពលដល់វិស័យការងារ។ ប្រភព៖ Fresh News
  2. ការបញ្ជូនជនភៀសខ្លួនជនជាតិខ្មែរដែលបានភៀសខ្លួនទៅកាន់អាមេរិកក្នុងសម័យសង្រ្គាមជាមួយវៀតណាម ឱ្យមកកម្ពុជាបានចាប់ផ្ដើមឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកអសល់មួយរយៈពេលដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។​ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដាក់ដំណើរការ កម្មវិធីវាស់ល្បឿនអ៊ីនធឺណិត «MPTC Speed Test» ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាព។ ប្រភព៖ សារព័ត៌មានថ្មីៗ