By admin
Monday February 21st, 2022
MORNING NEWS BRIEF [February 21, 2022]
MORNING NEWS BRIEF [February 21, 2022]
MORNING NEWS BRIEF [February 21, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday February 21st, 2022
Monday February 21st, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថាចរន្តភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្ដាហ៍ទីបីនៃខែកម្ភៈ នៅតាមគោលដៅទេសចរណ៍មានការថយចុះ ៩% ធៀបនឹងសប្ដាហ៍មុន ខណៈករណីជំងឺកូវីដ១៩ បន្តកើនឡើងជាប្រចាំថ្ងៃ។ ប្រភព៖ Fresh News
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានប្រមាណថាប្រសិនបើប្រជាពលរដ្ឋនៅតែធ្វេសប្រហែសមិនអនុវត្តវិធានការសុខភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ករណីកូវីដ១៩ប្រចាំថ្ងៃអាចនឹងកើនពីខ្ទង់រយ ទៅខ្ទង់ពាន់មិនខាន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងប្រទេសសម្រេចបាន ៨៩.៩៤ភាគរយ នៃប្រជាជនសរុប ខណៈដែលការចាក់វ៉ាក់សាំងដល់ក្រុមកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកុម្ភៈ នេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
កម្ពុជាបញ្ជូនកងទ័ពមួកខៀវចំនួន ២១៩នាក់ ទៅកាន់សាធារណរដ្ឋអាហ្រិកកណ្ដាល ដែលជាបេសកម្មលើកទី៨ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ក្នុងគោលដៅបំពេញការងារមនុស្សធម៌ និងបោសសម្អាតកាកសំណល់សង្រ្គាមនៅទីនេះ។ ប្រភព៖ សារព័ត៌មានថ្មីៗ
លោក កឹម សុខា ថ្លែងតាមរយៈបណ្ដាញសង្គមថា លោកមិនរត់ចោលប្រជាពលរដ្ឋ និងមិនមែនជាអ្នកដឹកនាំដែលក្លាហានតែពីចម្ងាយឡើយ ដែលជាបញ្ចេញសារមួយទៅកាន់ប្រជាពលរដ្ឋនាឱកាសជួបសួរសុខទុក្ខប្រជាជននៅតាមមូលដ្ឋាន។ ប្រភព៖ សារព័ត៌មានថ្មីៗ
បណ្ដាប្រទេសសមជិកអាស៊ាន បានបន្តអំពាវនាវឱ្យមីយ៉ាន់ម៉ាសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលគ្រោងនឹងធ្វើទស្សនកិច្ចដំបូងទៅមីយ៉ាន់ម៉ា ដើម្បីឆ្ពោះទៅរកការអនុវត្តគោលការណ៍ជាឯកច្ឆន្ទប្រាំចំណុច។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
ឯកឧត្តម សុខ ចិន្តាសោភា បានជួបជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា Masahiro Mikami ដោយលោក Mikami ប្ដេជ្ញាបន្តជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន មកកម្ពុជាដើម្បីវឌ្ឍនភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ និងកិច្ចព្រមព្រៀងសេរីទ្វេ នឹងដើរតួនាទីសំខាន់ក្នុងការជំរុញ និងទាក់ទាញវិនិយោគមកកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ស្រុកសំរោងទង នឹងមានរោងចក្រផ្គុំគ្រឿងរថយន្ត ISUZU និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលរោងចក្រទាំង០២នេះមានទុនវិនិយោគសរុបចំនួន ១២.៧ លានដុល្លារ និងបង្កើតការងារ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី» ដែលប្រារព្ធឡើងនៅវិមានសន្តិភាព។ ប្រភព៖ Fresh News
មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម IFAD ប្រចាំនៅកម្ពុជាបានឱ្យដឹងថា កម្មវិធី ASPIRE 2 បានគ្រោងថវិការ ១៥០ លានដុល្លារ លើគោលបំណង ០៣ សំខាន់ៗ ដែលនឹងបន្តអនុវត្តចាប់ពីឆ្នាំ ២០២២-២០២៧។ ប្រភព៖ AMS News
អាជ្ញាធរជាតិអប្សរា និង JICA ពិភាក្សាពីការដាក់ប្រើប្រាស់ប្រព័ន្ធឌីជីថលលើសេវាកម្មទេសចរណ៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងឆ្លាត (Smart City) នៅខេត្តសៀមរាប។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍