• By admin
  • Wednesday February 23rd, 2022

MORNING NEWS BRIEF [February 23, 2022]

MORNING NEWS BRIEF [February 23, 2022]

MORNING NEWS BRIEF [February 23, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្ដេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា​ មិនតម្រូវឱ្យមានការបិទទីក្រុងភ្នំពេញ ឬបិទគោលដៅណាមួយទេ ព្រោះថាការបិទក្រុងកាលពីឆ្នាំកន្លងទៅជាពេលលំបាក​និងគ្មានវ៉ាក់សាំងទប់ទល់ ដែលតម្រូវ​ឱ្យរដ្ឋាភិបាលចាត់វិធានការបែបនោះ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. រដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈ JICA បានផ្តល់ជំនួយឥតសំណងចំនួន ០២ មានទឹកប្រាក់សរុបប្រមាណ​២០លានដុល្លារ ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកកខ្វក់បឹងជើងេកនៅលើផ្ទៃដី ៣ហិកតា ក្នុងខណ្ឌមានជ័យ។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. បារាំង បានជ្រើសកម្ពុជាជាដៃគូរនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យទេសចរណ៍ និងគ្រោងនឹងបង្កើតកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ដើម្បីស្ដារទេសចរណ៍ឡើងវិញក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. ក្រសួងការបរទេស បានបំភ្លឺថាចំពោះការផ្សព្វផ្សាយនូវអត្ថបទ​«ចារកម្មកូរ៉េខាងជើងបានដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» របស់ NK News ​បង្កើតឡើងដោយអនុលោមតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ ប្រភព៖ រស្មីកម្ពុជា
  2. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថាក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ ក្នុង និងក្រៅប្រទេស បានបន្តខិតខំរិះរកឧបាយកលដើម្បិផ្តួលរំលំរដ្ឋាភិបាល និងរបបរាជានិយមស្របពេលដែលកម្ពុជាទទួលរងសម្ពាធពីជំងឺកូវីដ១៩។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. គណៈកម្មការទិ៧នៃរដ្ឋសភា និងក្រសួងអប់រំ បានជួបពិភាក្សាស្ដីពីវឌ្ឍនភាពនៃការអនុបត្តផេនការយុទ្ធសាស្រ្តវិស័យអប់រំ ក្រោយបរិបទជំងឺកូវីដ១៩​ តាមរយ់ការផ្តល់អាទិភាពដល់សកម្មភាពចំនួន ០៥ សម្រាប់ជំរុញការសិក្សារបស់សិស្សានុសិស្ស។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. USAID បានប្រកាសភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនឯកជនចំនួន ០២ ដើម្បីវិនិយោគរួមគ្នាលើខ្សែសង្វាក់ផ្គត់ផ្គង់ត្រជាក់​ សម្រាប់ផ្គត់ផ្គង់ផលិតផលកសិកម្ម និងភស្តុភារ ដែលជាការជំរុញការប្រកួតប្រជែងសេដ្ឋកិច្ច និងគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. រាជរដ្ឋាភិបាល គ្រោងចំណាយទឹកប្រាក់ប្រមាណ​ ៥០​លានដុល្លារ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងទឹកប្រាក់ប្រមាណ ៧លានដុល្លារទៀត សម្រាប់ការរៀបចំការបោះឆ្នោះឃុំ-សង្កាត់នាពេលខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្នងឆ្នាំ២០២២​នេះ វិស័យកាត់ដេរនៅកម្ពុជា​ ត្រូបានអ្នកជំនាញរំពឹងទុកថា នឹងសម្រេចបានកំណើនរឹងមាំក្នុងរង្វង់ ៨,១% បន្ថែមទៀត ដោយសារតែមានតម្រូវការសកល និងបន្តមានការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ពីសេសការទាក់ទាញវិនិយោគ។​ ប្រភព៖ AMS News
ព៍ត៌មានសង្គម
  1. កម្ពុជា និងភាគីថៃ​ បានចុះអនុស្សារណៈនៃការយោគយល់ស្ដីពីការប្រឆាំងការបោកប្រាស់ ដើម្បីបង្រ្កាបជនខិលខូច​ និងការពារសាធារណជនពីការបោកប្រាស់ របស់ក្រុមឆបោកតាមទូរស័ព្ទតាមរយៈការក្លែងបន្លំសំឡេង។ ប្រភព៖ ខ្មែរថាមស៍
  2. សហភាពអឺរ៉ុប បានចាប់ដៃគូជាមួយ Oxfam, ILO, និង UNICEF ដើម្បីគាំទ្រដល់ប្រព័ន្ធគាំពារសង្គមកម្ពុជា និងគាំទ្រដល់ការតភ្ជាប់រវាងការការពារសង្គម ទទួលបានការងារសមរម្យ និងកំណើនបៃតងប្រកបដោយនិរន្តរភាព។​ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការអនុវត្តចាត់វិធានការច្បាប់លើក្រុមបាតុករ ដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ យកទៅមណ្ឌលចត្តាឡីស័ក ក្រោយបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ លើក្រុមបាតុករ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា