By admin
Tuesday April 19th, 2022
MORNING NEWS BRIEF [April 19, 2022]
MORNING NEWS BRIEF [April 19, 2022]
MORNING NEWS BRIEF [April 19, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday April 19th, 2022
Tuesday April 19th, 2022
ព័ត៌មានសំខាន់ៗ
សភានៃប្រទេសឥណ្ឌា នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងសភានៃប្រទេសទាំងពីរ នៅថ្ងៃទី២២-២៥ ខែមេសា។ ប្រភព៖ ខ្មែរថាមស៍
ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថាវិស័យហិរញ្ញវត្ថុនៅកម្ពុជា នៅតែមានស្ថិរភាព និងមានទុនគ្រប់គ្រាន់ស្របពេលដែលរដ្ឋាភិបាលកំពុងជំរុញគោលនយោបាយស្តារកំណើនសេដ្ឋកិច្ច។ ប្រភព៖ AMS News
យោងតាមការព្យាករណ៍របស់ AMRO កម្ពុជានឹងទទួលបានកំណើន ៥,២% ក្នុងឆ្នាំ២០២២ និង៦,១%ក្នុងឆ្នាំ២០២៣ ដោយសារការបើកឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
អ្នកជំនាញផ្នែកទំនាក់ទំនងបរទេស និងច្បាប់អន្តរជាតិ បង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចប្រជុំអាស៊ាន-អាមេរិក ថានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងការកសាងទំនុកចិត្ត។ ប្រភព៖ ខ្មែរថាមស៍
គ.ជ.ប បានឱ្យដឹងថាដំណើរការពិនិត្យលើបណ្ដឹងចំពោះបញ្ជីបេក្ខជនគណបក្សនយោបាយត្រូវបានបញ្ចប់ ខណៈបញ្ជីបេក្ខជនមកពី ១៣ គណបក្សនយោបាយ ត្រូវបានលុបចោល។ ប្រភព៖ BTV News
គ.ជ.ប បានប្រកាសបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសរើសក្រុម-ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា ទៅប្រទេសជប៉ុនមានទឹកប្រាក់ ២៩១លានដុល្លារ ក្នុងពីរខែដំបូងនៃឆ្នាំ២០២២ ធ្លាក់ចុះ១,៩% ធៀបនឹងរយៈពេលដដែលនៃឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ក្នុងរយៈពេលបីខែនៃឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ បានប្រមូលពន្ធចំនួន ៥៩៧,៦លានដុល្លារ មានការថយចុះប្រមាណ ២,៥% ធៀបនឹងរយៈពេលដដែលនៃឆ្នាំ២០២១។ ប្រភព៖ កោះសន្តិភាព
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានចម្ការកៅស៊ូ ក្នុងត្រីមាសទីមួយឆ្នាំ២០២២ ការនាំចេញកៅស៊ូ និងឈើកៅស៊ូដែលទទួលបានថវិកាសរុបប្រមាណ ៩៩លានដុល្លារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព៍ត៌មានសង្គម
ក្រសួងការងារ ជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតចំនួន ១.៩២៩នាក់ នៃសហគ្រាសចំនួន១៤ ក្នុងវិស័យ ទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារ។ប្រភព៖ Fresh News
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្នុងខែមីនា អាជ្ញាធរចាប់រថយន្តដឹកលើសទម្ងន់២៨២គ្រឿង និងទទួលបានថវិកាប្រមាណ ៥០០លានរៀល។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្រសួងធនធានទឹក បានជូនដំណឹងពីស្ថានភាពធាតុអាកាសថាអាចនឹងមានភ្លៀងលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២០ ដល់២៦ ខែមេសា ឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា