• By admin
  • Tuesday June 7th, 2022

MORNING NEWS BRIEF [JUNE 07, 2022]

MORNING NEWS BRIEF [JUNE 07, 2022]

MORNING NEWS BRIEF [JUNE 07, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា និងអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូតក្នុងកិច្ចប្រជុំរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ប្រភព៖ខ្មែរថាមស៍
  2. អង្គការសម្ព័ន្ធសន្តិភាពសកល បានស្នើសុំទស្សនៈពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជំរុញសម្ព័ន្ធសន្តិភាពសកលឱ្យដើរតួនាទីកាន់តែសំខាន់ក្នុងការស្វែងរកសន្តិភាពសម្រាប់ពិភពលោក។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. កម្ពុជារំពឹងទុកថាអង្គការពាណិជ្ជកម្មពិភពលោក នឹងពន្លឿនរបៀបវារៈកំណែទម្រង់ និងកែលម្អលក្ខខណ្ឌនៃជំនួយសម្រាប់ប្រទសអភិវឌ្ឍន៍តិចតួចក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២។ ​ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាធ្លាប់តែជាប្រទេសឆ្លងកាត់សង្គ្រាម បានប្រែក្លាយជាប្រទេសប្រជាធិបតេយ្យ និងជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. សភាអន្តរជាតិសម្រាប់សន្តិភាព បានលើកឡើងថា មិនមានសញ្ញានៃការបំភិតបំភ័យ ការបង្ខិតបង្ខំ និងហិង្សាក្នុងអំឡុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ប្រភព៖ ខ្មែរថាមស៍
  3. គ.ជ.ប បានលើកឡើងថាលទ្ធផលនៃការបោះឆ្នោតត្រូវបាន ពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ដោយប្រព័ន្ធកុំព្យូទ័រ ដែលនឹងត្រូវប្រកាសផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច 
  1. ក្រសួងសេដ្ឋកិច្ច និងធនាគារពិភពលោក បានពិភាក្សាអំពីយុទ្ធ-សាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា ខណៈដែលខ្សែសង្វាក់ផ្គត់ផ្គង់សាកល ត្រូវបានរាំងស្ទះដោយសារវិបត្តិនៃជំងឺកូវីដ១៩។ប្រភពទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. សាជីវកម្មធានាឥណទានកម្ពុជា បានផ្ដល់ការធានាឥណទានដល់ ៤៤៨ក្រុមហ៊ុនអាជីវកម្ម ដែលមានទំហំទឹកប្រាក់ជាង ៤៥,៥លានដុល្លារសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងរយៈពេល០៥ខែនៃឆ្នាំ២០២២ កម្ពុជា បានរកចំណូលពីការនាំចេញអង្ករបានចំណូលប្រមាណ ១៧៣លានដុល្លារ ចំនួន ២៨៣,៦៧៥តោន តាមរយៈចំនួនក្រុមហ៊ុននាំចេញចំនួន៥៣។ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
  1. ក្រសួងសុខាភិបាល បានបន្តក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យអញ្ជើញទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី៥ តាមការកំណត់របស់រាជរដ្ឋាភិបាល។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ បានឈ្នះពានរង្វាន់ចំនួនពីរ ពី Gourmand World Cookbook Award 2022 នៅក្នុងសន្និសីទម្ហូបអាហារអន្តរជាតិ នៅប្រទេសស៊ុយអែត។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរម្លឹកប្រជាពលរដ្ឋ ដែលមិនទាន់បង់ថ្លៃប្រមូលសំរាម ឱ្យរួសរាន់មកបង់ប្រាក់ បើមិនដូចនោះទេនឹងប្រឈមការកត់ត្រាជាបំណុល ឬការបិទអាជីវកម្ម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍