កំណែទម្រង់ ឬកំណែខ្លឹមសារ ក្នុងវិស័យអប់រំ?”

កំណែទម្រង់ ឬកំណែខ្លឹមសារ ក្នុងវិស័យអប់រំ?”

កំណែទម្រង់ ឬកំណែខ្លឹមសារ ក្នុងវិស័យអប់រំ?” 1024 536 Cambodia Development Center

អំពីអ្នកនិពន្ធ

*បណ្ឌិត អ៊ុន លាង គឺជាព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

អំពីទស្សនៈអ្នកនិពន្ធ

យោងតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ អ្វីដែលកើតមាននៅក្នុងវិស័យអប់រំនាពេលបច្ចុប្បន្ននេះ គឺការសង្កត់ធ្ងន់លើប្រសិទ្ធភាព និងប្រសិទ្ធផល ដែលចេញពីកំណែទម្រង់អភិបាលកិច្ច និងគណនេយ្យភាព។ អ្វីដែលត្រូវបានមើលរំលង ឬបំភ្លេចចោល គឺខ្លឹមសារដែលត្រូវតែមានក្នុងកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល ដែលយើងត្រៀមដើម្បីបណ្តុះបញ្ញាញាណរបស់ប្រជាជនខ្មែរ សម្រាប់នាំមកនូវវឌ្ឍនភាពដល់សង្គមកម្ពុជា។ ក្នុងន័យនេះ កំណែទម្រង់ត្រូវតែយល់ក្នុងផ្លូវខ្លឹមសារ ដែលជាជាងកែទម្រង់ យើងត្រូវ កែខ្លឹមសារ។ ចេញពីការកែខ្លឹមសារកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលដ៏ត្រឹមត្រូវ ដែលជាដំណើរការកំណែខ្លឹមសារ វានឹងត្រួសត្រាយផ្លូវសម្រាប់ណែនាំកំណែទម្រង់ ផ្នែកហិរញ្ញវត្ថុ អធិការកិច្ច គណៈគ្រប់គ្រងគ្រឹះស្ថានអប់រំ/បណ្តុះបណ្តាល សាលារៀន គ្រូ ការចូលរួមរបស់អាណាព្យាបាល និងសហគមន៍ និងសិស្ស-និសិ្សតខ្លួនឯង ដើម្បីឈានទៅសម្រេចបានការបណ្តុះបញ្ញាញាណតាមកម្មវិធីសិក្សា និងសៀវភៅសិក្សាគោល។ កំណែទម្រង់ដោយមិនកែកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលឱ្យបានត្រឹមត្រូវ គឺជាកំណែទម្រង់ដែលឥតខ្លឹមសារ។

Download in Khmer