• By admin
  • Tuesday July 26th, 2022

MORNING NEWS BRIEF [JULY 26, 2022]

MORNING NEWS BRIEF [JULY 26, 2022]

MORNING NEWS BRIEF [JULY 26, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. អាស៊ាន ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងសម្ដែងការខក-ចិត្តយ៉ាងក្រៃលេង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងមីយ៉ាន់ម៉ា ចំនួន ០៤រូប និងជំរុញការអនុវត្ត 5PC។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  2. មន្ត្រីជាន់ខ្ពស់កម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីកាបរទេសអា-ស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងមានការចូលរួមពីប្រទេសជាដៃគូនានាសរុប៣៨ ខណៈ២៩ ប្រទេសបានបញ្ជាក់ការចូលរួម។  ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងអប់រំ និងលេខាធិការដ្ឋានអាស៊ាន បានផ្តួចផ្តើមរៀបចំកិច្ច-សន្ទនាយុវជនអាស៊ានលើកទី១ ក្រោមប្រធានបទ «យុវជនក្នុងយុគសម័យនៃបដិវត្តន៏ឧស្សាហកម្ម ៤.០»។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
ព័ត៌មាននយោបាយ
  1. រដ្ឋសភាកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៨ កក្កដា ខាងមុខ ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. នាវាកងទ័ពជើងទឹកប៉ាគីស្ថាន បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងធ្វើទស្សនកិច្ចផ្លូវការរយៈពេល០៤ថ្ងៃ និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. មន្រ្តីយោធាព្រំដែនកម្ពុជា-ថៃ បានបើកកិច្ចប្រជុំលើកទី ២៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងលើកកម្ពស់សន្តិសុខនៅតាមតំបន់ព្រំដែន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្រ្តីក្រសួងសាធារណការ បានលើកឡើងថា កម្ពុជាកំពុងរៀបចំផែនការមេ ស្តីពីប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយចំនួន ០២ ដើម្បី តភ្ជាប់ទៅប្រទេសក្នុងតំបន់ និងពិភពលោក។​​ ប្រភពសារព័ត៌មានថ្មីៗ
  2. កម្មវិធីអាហារូបត្ថម្ភនៃអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថាកំណើនថ្លៃម្ហូបអាហារ នឹងបង្កហានិភ័យដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។  ប្រភព៖ សារព័ត៌មានថ្មីៗ
  3. ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កម្ពុជានឹងដាក់ចេញការទិញធានារ៉ាប់រងលើយានជំនិះគ្រប់ប្រភេទនាពេលខាងមុខ ដើម្បីផ្ដល់សំណងដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។ ប្រភព៖  ខ្មែរថាមស៍   
ព៍ត៌មានសង្គម
  1. មន្ត្រីគ្រប់គ្រងសារធាតុញៀនរបស់កម្ពុជា បេជ្ញាចូលរួមប្រយុទ្ធប្រឆាំង នឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។ ប្រភព៖ ខ្មែរថាមស៍
  2. សហគមន៍ចំនួន ០៤ ក្នុងខេត្តព្រះវិហារ បានទទួលជំនួយខ្នាតតូចពី UNDP សម្រាប់ផ្ដល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសមត្ថភាពដល់សហគមន៍មូលដ្ឋាន។ ប្រភព៖  សារព័ត៌មានថ្មីៗ
  3. ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ ស.ស.យ.ក រៀបចំវេទិកាការងារប្រចាំខែ ដែលនឹងនាំយកឱកាសការងារសរុប ១.០០៣កន្លែង នាថ្ងៃទី២៨ កក្កដា ខាងមុខ។ប្រភព៖Fresh News