By admin
Friday July 29th, 2022
MORNING NEWS BRIEF [JULY 29, 2022]
MORNING NEWS BRIEF [JULY 29, 2022]
MORNING NEWS BRIEF [JULY 29, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday July 29th, 2022
Friday July 29th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងការបរទេស បានប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ប្រភព៖ ខ្មែរថាមស៍
ក្រុមហ៊ុនចិន បានបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគប្រមាណ ៣០០លានដុល្លារ នៅដើមឆ្នាំ២០២៣។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
រដ្ឋសភា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងរវាងកម្ពុជា និង ម៉ាកាវ ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា និងទប់ស្កាត់ការគេចវេសសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល។ ប្រភព៖ ខ្មែរថាមស៍
គណបក្សខ្មែរតែមួយ បានប្រកាសការគាំទ្រចំពោះការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលគាំទ្រដោយ ១០៥សំឡេង។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ឧត្តមសនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញពីសុទិដ្ឋិនិយមក្នុងការពង្រឹងបន្ថែមទំនាក់ទំនងយោធាកម្ពុជា-កូរ៉េខាងត្បូង ក្នុងជំនួបទេ្វភាគីជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
ប្រធានគណៈកម្មាធិការជាតិ UNESCAP បានលើកឡើងថា កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងផ្តល់ទីផ្សារនាំចេញកាន់តែទូលំទូលាយសម្រាប់កម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ក្នុងឆមាសទី១ ឆ្នាំ២០២២ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានច្រវាក់ផលិតកម្មនាំចេញ និងនាំចូល ចំនួន ១.៣៧៤ លានដុល្លារ ដែលមានកំណើន ៣៨,២៣ភាគរយ។ ប្រភព៖ AMS News
ក្រសួងសេដ្ឋកិច្ចវាយតម្លៃថា កំណើនសេដ្ឋកិច្ច នឹងសម្រេចបានក្នុងរង្វង់៥,៤% ក្នុងឆ្នាំ២០២២ ដោយឧស្សាហកម្មត្រូវបានព្យាករថាមានកំណើន៩% សេវាកម្ម ៤,៣% និងកសិកម្ម ០,៧%។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
រដ្ឋមន្ត្រីមហាផ្ទៃ និងប្រធាន OHCHR ប្រចាំកម្ពុជា ជួបពិភាក្សាអំពីបញ្ហាចង្អៀតណែនក្នុងពន្ធធនាគារ និងគោលការណ៍ដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌ និងទោសក្នុងសហគមន៍។ ប្រភព៖ សារព័ត៌មានថ្មីៗ
អាជ្ញាធរខេត្តនៅតាមព្រំដែន បានរឹតបណ្តឹង និងត្រួតពិនិត្យការចេញចូលក្នុងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺអ៊ុតស្វា។ ប្រភព៖ ខ្មែរថាមស៍
យោងតាមរបាយការណ៍ UNDP កម្មវិធីផ្ទេរសាច់ប្រាក់ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ បានផ្តល់ប្រយោជន៍យ៉ាងសំខាន់ដល់គ្រួសារងាយរងគ្រោះជិត ៧០០.០០០គ្រួសារ នៅទូទាំងប្រទេស។ ប្រភព៖ខ្មែរថាមស៍