By admin
Monday September 5th, 2022
MORNING NEWS BRIEF [SEPTEMBER 05, 2022]
MORNING NEWS BRIEF [SEPTEMBER 05, 2022]
MORNING NEWS BRIEF [SEPTEMBER 05, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday September 5th, 2022
Monday September 5th, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជា និងគុយបា ប្តេជ្ញានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម និងការត្រៀមរៀបចំសម្រាប់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
កម្ពុជា និងថៃ បានប្តេជ្ញារួមគ្នាបន្តពង្រឹងចំណងមិត្តភាព សាមគ្គី-ភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តនៅជាប់ព្រំដែន ដើម្បីបម្រើដល់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
កម្ពុជា និងUNFPA នឹងជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការសកម្មភាពរួម ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
គុយបា បានកោតសរសើរកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ដែលបានដោះស្រាយប្រឈមនានា ជាមួយនឹងយុទ្ធសាស្ត្រការទូតដ៏ប៉ិនប្រសប់ និងមានភាពឈ្លាសវៃ។ ប្រភព៖ Fresh News
កម្ពុជា នឹងបញ្ជូនទាហានចំនួន ៧០នាក់ ទៅចូលរួមក្នុងសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយរួមគ្នា ៣ប្រទេស នៅប្រទេសឡាវ ចាប់ពីថ្ងៃទី៩-១៦ ខែកញ្ញា ឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
គ.ជ.ប បានពិភាក្សាជាមួយគណបក្សនយោបាយចំនួន ០៤ ដើម្បីកែលម្អលើប្រព័ន្ធបោះឆ្នោត និងសិទ្ធិសេរីភាពនយោបាយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ឱ្យមានភាពប្រសើរឡើង។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជា បាននាំចេញអង្ករទៅប្រទេសចិន ដែលមានចំនួន ១៦៨.២០០តោន ស្មើនឹង ៥១,៤%នៃការនាំចេញសរុប សម្រាប់ឆ្នាំ២០២២។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងពាណិជ្ជកម្ម និងUNDP បានសហការលើការពង្រឹងក្របខ័ណ្ឌសមាហរណកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងកសិកម្ម បានស្នើដល់ភាគីអូស្ត្រាលីពិនិត្យលទ្ធភាពគាំទ្រការអភិវឌ្ឍ និងកែឆ្នៃគ្រាប់ពូជ និងគាំទ្រសង្វាក់តម្លៃលើវិស័យកសិកម្មដើម្បីបំពេញតម្រូវការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
ក្រសួងទេសចរណ៍ បានសម្រេចប្រារព្ធពិធីបុណ្យសមុទ្រ និងការរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលកម្ពុជាជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ប្រតិភូក្រុមការងារ SCP បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់អំពីការកាត់បន្ថយពីចំនួនច្រើនទៅប្រសើរឡើង៖ សេដ្ឋកិច្ចវិលជុំសម្រាប់ការផលិតដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភព៖ ទីភ្នាក់ងារសារព័ត៍មានកម្ពុជា
WWF-Cambodia បានកោតសរសើរកម្ពុជាក្នុងការដោះស្រាយវិបត្តិអន្ទាក់ និងបានក្លាយជាប្រទេសដែលឈានមុខគេក្នុងការដោះស្រាយបញ្ហានេះក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភព៖ ខ្មែរថាមស៍