By admin
Tuesday October 4th, 2022
MORNING NEWS BRIEF [OCTOBER 04, 2022]
MORNING NEWS BRIEF [OCTOBER 04, 2022]
MORNING NEWS BRIEF [OCTOBER 04, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday October 4th, 2022
Tuesday October 4th, 2022
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហាញក្តីសង្ឃឹមថា ពិភពលោក នឹងមានដំណោះស្រាយ ដើម្បីបញ្ចៀសផលប៉ះពាល់នៃសង្គ្រាម និងការដាក់ទណ្ឌកម្ម ដែលកំពុងកើតមានឡើង។ ប្រភព៖ ខ្មែរថាមស៍
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាល្លឺម៉ង់ ផ្អែកលើការគោរពគ្នា និងគោលដៅរួម ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
កម្ពុជា រៀបចំសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ អំពីការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
នាយករដ្ឋមន្ត្រីគុយបា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី៤-៦ ខែតុលា ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ Fresh News
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ពីជំហរជាមិត្តជិតស្និទ្ធ និងជាអ្នកជិតខាងដ៏ល្អជាមួយកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរឹងមាំនេះ ដើម្បីជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិ។ ប្រភព៖ ខ្មែរថាមស៍
គណបក្សឆន្ទៈខ្មែរ បានប្រកាសការរួបរួមជាមួយគណបក្សភ្លើង- ទៀន និងអំពាវនាវឱ្យប្រជាពលរដ្ឋគាំទ្រតាមរយៈការបោះឆ្នោតឆ្នាំ២០២៣ ប្រកបដោយប្រជាធិបតេយ្យ សេរី និងយុត្តិធម៌។ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅសហភាពអឺរ៉ុប ដើម្បីជំរុញសហប្រតិបត្តិការក្នុងការអភិវឌ្ឍសមត្ថភាពវិស័យកសិ-ឧស្សាហកម្ម ហេដ្ឋារចនាសម័្ពន្ធ និងសុវត្ថិភាពចំណីអាហារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា និងវៀតណាម បានសាទរចំពោះការកើនឡើងពាណិជ្ជកម្មទ្វេភាគី ទោះក្នុងអំឡុងពេលផលប៉ះពាល់នៃជំងឺកូវីដ១៩ និងបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែម។ប្រភព៖ ខ្មែរថាមស៍
រដ្ឋាភិបាល បានកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សំខាន់ៗជាច្រើន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីស្តារ និងជំរុញកំណើនក្នុងវិស័យនេះឡើងវិញ។ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្ថិតក្រោមច្បាប់ការងារ ត្រូវចាប់អនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ និងត្រូវបង់វិភាគទាន ៤% ចូលទៅក្នុងប.ស.ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អត្រាចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងតិចមួយដូស សម្រេចបានចំនួន ១៥,១៩លាននាក់ ដែលស្មើនឹង ៩៤,៩% នៃប្រជាជនសរុប។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងសាធារណការ បានបង្ហាញថា ក្នុងថ្ងៃទី២ នៃការដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចំនួនចរាចរណ៍យានយន្ត កើនឡើងដល់ ៦០% ធៀបនឹងថ្ងៃទី១។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា