• By admin
  • Friday October 21st, 2022

MORNING NEWS BRIEF [OCTOBER 19, 2022]

MORNING NEWS BRIEF [OCTOBER 19, 2022]

MORNING NEWS BRIEF [OCTOBER 19, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រធានរដ្ឋសភា បានបង្ហាញនូវមោទនភាព និងការកោតសរសើរចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាម។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា និងទីម័រខាងកើត គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈយោគយល់ស្តីពីពាណិជ្ជ-កម្មស្រូវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងការពារជាតិ បានបង្ហាញថា កម្ពុជា បានបញ្ជូនកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានប្រមាណ ៣.៣១២នាក់ គិតចាប់ពីឆ្នាំ២០១៨ដល់២០២២។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី និងលេខាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានពិភាក្សាការងារ និងប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែម។ប្រភពស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះពិនិត្យខេត្តចំនួន ០៤ នៅជុំវិញបឹងទន្លេសាប ដើម្បីដោះស្រាយបញ្ហាជូនប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសជំហរប្រឆាំងដាច់-ណាត់ចំពោះការប៉ុនប៉ងរបស់លោក សម រង្ស៉ី ដែលចង់ផ្តួលរំលំរដ្ឋាភិបាល នៅឆ្នាំ២០២៣។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា បានរំពឹងថា នឹងសម្រេចកំណើន ៥% ក្នុងឆ្នាំ២០២២ និង ៦% ក្នុងឆ្នាំ២០២៣ តាមរយៈការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចបន្ទាប់ពីជំងឺកូវីដ១៩។  ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. រដ្ឋបាលរាជធានីភ្នំពេញ និងអភិបាលក្រុងឃ្យុងជូនប្រទេសកូរ៉េ បានពិភាក្សាលើទំនាក់ទំនងទ្វេភាគី និងបានស្នើឱ្យវិនិយោគិនកូរ៉េបន្តជំរុញការវិនិយោគនៅកម្ពុជាបន្ថែម។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ធនាគារជាតិ បានស្នើដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ឱ្យផ្តល់ការយោគយល់ និងអនុគ្រោះដល់ប្រជាកសិករដែលខ្ចីប្រាក់ និងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
  1. ក្រសួងពាណិជ្ជកម្ម បានផ្តល់ស្បៀងបម្រុងជាអង្ករសរុបប្រមាណ ៥០០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។ ប្រភព៖ ភ្នំពេញប៉ុស្តិ
  2. CARD បានលើកឡើងថាវិស័យ​សន្តិសុខ​ស្បៀង និង​អាហា-រូបត្ថម្ភ​​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​មូលធន​មនុស្ស បង្កើន​ប្រសិទ្ធភាព​ការងារ និង​វឌ្ឍនភាព​សង្គម​។ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  3. កម្ពុជា និងធនាគារអភិវឌ្ឍន៍ KfW បានចុះហត្ថលេខាលើហិរញ្ញប្ប-ទានឥតសំណងក្នុងទឹកប្រាក់ជាង ១៥,៥លានដុល្លារ សម្រាប់អនុ-វត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល III។ប្រភព៖ Fresh News