• By admin
  • Friday January 6th, 2023

MORNING NEWS BRIEF [JANUARY 06, 2023]

MORNING NEWS BRIEF [JANUARY 06, 2023]

MORNING NEWS BRIEF [JANUARY 06, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រជាគោលការណ៍លើការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា និងអូស្ត្រាលី ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ប្រភព៖ ៖ AMS News 
  2. ក្រសួងសេដ្ឋកិច្ច បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដោយដំឡើងកម្រិតប្រាក់បៀវត្សជាប់ពន្ធលើស ១.៥០០.០០០រៀល។ ប្រភព៖ Fresh News 
  3. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងពីការធ្វើកំណែទម្រង់ក្នុងវិស័យកសិកម្ម ដើម្បីធានាដល់តម្លៃ និងទីផ្សារកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើងជាងពេលបច្ចុប្បន្ន។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
  1. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាថ្ងៃជ័យជម្នះ ៧មករា បាននាំមកនូវសុខសន្តិភាព សាមគ្គីភាពជាតិ និងការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា។ ប្រភព៖ Fresh News 
  2. សម្តេចក្រឡាហោម ស ខេង បានស្នើអាល្លឺម៉ង់ឱ្យពិនិត្យលទ្ធភាពផ្តល់កិច្ចសហប្រតិបត្តិការក្នុងវិស័យនគរបាល ដើម្បីពង្រឹងសមត្ថ-ភាពក្នុងការបំពេញភារកិច្ចរបស់នគរបាលកម្ពុជា ឱ្យមានប្រសិទ្ធភាព។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. បញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា បានបំពេញទស្សនកិច្ចនៅខេត្តតាមដីសណ្តទន្លេមេគង្គប្រទេសវៀតណាម ដើម្បីសួរសុខទុក្ខមន្ត្រីរាជការ និងប្រជាជនខ្មែរក្នុងតំបន់នោះ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា បាននាំចេញអង្ករប្រមាណ ៦៣ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិចំនួន៥៩ប្រទេស ក្នុងទំហំទឹកប្រាក់ ៤១៨,២៩លានដុល្លារ ក្នុងឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន Walmart អាមេរិក បានពិភាក្សាពីឱកាសនៃការវិនិយោគ និងស្វាគមន៍ក្រុមហ៊ុន Walmart ក្នុងការពង្រីកអាជីវកម្មនៅកម្ពុជា។ ប្រភព៖ Fresh News
  3. ក្រសួងទេសចរណ៍ បានស្វាគមន៍ការវិលត្រលប់របស់វិនិយោគិន និងភ្ញៀវទេសចរចិន និងភ្ញៀវអន្តរជាតិផ្សេងៗទៀត មកកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ច-សង្គមកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. កងកម្លាំងប្រឆាំងគ្រឿងញៀនកម្ពុជា និងវៀតណាម បានដាក់ចេញយុទ្ធសាស្ត្រក្នុងការបង្កើនកិច្ចសហ​ប្រតិបត្តិការ ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មនៅ​តាមព្រំដែន។  ប្រភព៖ ខ្មែរថាមស៍
  2. លោកជំទាវវេជ្ជបណ្ឌិត​ ឱ វណ្ណឌី បានអំពាវនាវសាធារណជនបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានមិនពិតពីការរីក-រាលដាលនៃជំងឺកូវីដ១៩ ដើម្បីជៀសវាងចលាចលក្នុងសង្គម។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
  3. UNDP បានជំរុញកម្ពុជាឱ្យផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស និងអនុវត្តការងារបច្ចេកទេស ដើម្បីជួយសម្រួលដល់ជនពិការក្នុងការទទួលបានព័ត៌មានតាមការអានឯកសារបោះពុម្ពផ្សាយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍