By admin
Monday January 16th, 2023
MORNING NEWS BRIEF [JANUARY 16, 2023]
MORNING NEWS BRIEF [JANUARY 16, 2023]
MORNING NEWS BRIEF [JANUARY 16, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday January 16th, 2023
Friday January 27th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ នឹងធ្វើទស្សនកិច្ចទៅប្រទេសចិន ក្នុងឱកាសខួបទី៦៥ឆ្នាំនៃទំនាក់ទំនងទ្វេភាគី និងរំពឹងថានឹងទទួលបានគម្រោងអភិវឌ្ឍន៍បន្ថែម ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿន។ ប្រភព៖ ៖ ស្ថានីយទូរទស្សន៍ បី ធី វី
សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាធុរកិច្ច កម្ពុជា-ម៉ាល់ឌីវ ដើម្បីពិភាក្សាលើកាលានុវត្តភាពបរិយាកាសវិនិយោគ និងវិស័យសក្តានុពល ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
CMAC បាននិងកំពុងហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់មន្ត្រីជំនាញអ៊ុយក្រែន ដើម្បីប្រតិបត្តិការនៅប្រទេសអ៊ុយក្រែន ដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ ដើម្បីរឹតបន្តឹងទំនាក់ទំនងការទូត និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ ខ្មែរថាមស៍
គណៈប្រតិភូសភាកម្ពុជា បានសង្កត់ធ្ងន់លើពហុភាគីនិយមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពសកលលោក នាកិច្ចប្រជុំមហាសន្និបាតសភាតំបន់អាស៊ីលើកទី១៣។ ប្រភព៖ សារព័ត៌មានថ្មីៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បាននិងកំពុងពិភាក្សាដោយក្រសួងពាក់ព័ន្ធ ដើម្បីដាក់អនុម័តក្រោយការបោះឆ្នោតអណត្តិទី៧។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីកូរ៉េ ជួយផ្សព្វផ្សាយពីស្ថានភាពវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកដល់ការអនុវត្តកិច្ច-ព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់ប្រយោជន៍រួម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថាកិច្ចព្រមព្រៀងRCEP បាននិងកំពុងជំរុញដល់ការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា លឿនបំផុតនៅឆ្នាំ២០២៨។ ប្រភព៖ ខ្មែរថាមស៍
អគ្គនាយកដ្ឋានគយ បានប្រមូលពន្ធលើយានយន្តមិនទាន់បង់ពន្ធចំនួន ១០៦លានដុល្លារ បន្ថាប់ពីដាក់ចេញយុទ្ធនាការបង្រ្កាបយានយន្តដែលនាំចូលខុសច្បាប់ និងគេចពន្ធ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
កម្ពុជា និងJICA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំណត់- ហេតុ ស្តីពី «គម្រោងរៀបបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន» ដើម្បីអភិវឌ្ឍវិស័យទឹកស្អាតសាធារណៈ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោតែងតែគិតគូរគ្រប់ជ្រុងជ្រោយ ក្នុងការផ្តល់អត្ថប្រយោជន៍ដល់កម្មករ-និយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ប្រភព៖ ស្ថានីយទូរទ្សសន៍ បី ធី វី
ស.ស.យ.ក និង EZCOM បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការឌីជីថល ក្នុងគោលបំណងគាំទ្រយុវជនចាប់យកជំនាញថ្មីនៃបដិវត្តន៍ឧស្សាហកម្មទី៤។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី