MORNING NEWS BRIEF [FEBRUARY 24, 2023]

MORNING NEWS BRIEF [FEBRUARY 24, 2023]

MORNING NEWS BRIEF [FEBRUARY 24, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោបានថ្លែងថា កម្ពុជាកំពុងតាមដានថាមហាអំណាច និងបណ្តាប្រទេសនានា នឹងចេញសេចក្តីថ្លែងការណ៍បែបណាពាក់ព័ន្ធនឹងខួប១ឆ្នាំនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  2. ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន បានបើកកិច្ចពិភាក្សា ដើម្បីជំរុញការនាំចេញវិស័យស្រូវអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្ថែម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរកឃើញជំងឺផ្តាសសាយបក្សីចំនួន ០១ករណី ប្រភេទ H5N1 លើមនុស្ស។ ប្រភព៖ កម្ពុជាថ្មី
ព័ត៌មាននយោបាយ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងចូលរួមក្នុងពិធីស្រាយបួសនៅថ្ងៃទី២៧ ខែមីនា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. ប្រធាន គ.ជ.ប និងប្រធានគណៈប្រតិភូសភាអាល្លឺម៉ង់ បានជួបពិភាក្សាលើដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ក្នុងឆ្នាំ២០២៣។ ប្រភព៖ Fresh News
  3. គ.ជ.ប បានបញ្ជាក់ថា ការបិទផ្សាយវិទ្យុ VOD នឹងមិនធ្វើឱ្យប៉ះ-ពាល់ដល់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ក្នុងឆ្នាំ២០២៣។ ប្រភព៖ AMS News 
ព័ត៌មានសេដ្ឋកិច្ច
  1. ត្រឹមដំណាច់ខែមករានៃឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនចំនួន ១៥០គម្រោង ដែលមានទំហំទឹកប្រាក់ ២,៩ពាន់លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថាការអភិវឌ្ឍផ្នែកឌីជីថលក្នុងវិស័យកសិកម្ម នឹងធានាបាននូវបង្កើនផលិតភាពផលិតផល និងជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។ ប្រភព៖ Fresh News 
  3. កម្ពុជា ​បាន​ដាក់​ឱ្យ​ដំណើរការកម្មវិធី​គាំទ្រ​សេដ្ឋកិច្ច​ជនបទ និងពាណិជ្ជកម្មផលិតផល​កសិកម្ម ដើម្បីជំរុញពាណិជ្ជកម្មផលិត-ផលកសិកម្ម សម្រាប់តម្រូវការទីផ្សារក្នុងស្រុក និងសកល។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងការងារបានស្នើភាគីសិង្ហបុរី  ឱ្យគាំទ្រកម្ពុជាក្នុងការពង្រឹងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់យុវជនកម្ពុជា ដើម្បីឆ្លើយតបនឹងត្រូវការការងារនាពេលបច្ចុប្បន្ន។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  2. រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំពិភាក្សាលើផែនការផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥-១៧ ខែឧសភាឆ្នាំ២០២៣ខាងមុខ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៦ ឱ្យទៅទទួលវ៉ាក់សាំងដើម្បីធានាប្រសីទ្ធភាពនៃការការពារការឆ្លងជំងឺកូវីដ១៩។ ប្រភព៖ ខ្មែរថាមស៍