MORNING NEWS BRIEF [MARCH 1, 2023]

MORNING NEWS BRIEF [MARCH 1, 2023]

MORNING NEWS BRIEF [MARCH 1, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រតិភូក្រុមបឹក្សាធុរកិច្ចអាមេរិកបានជួបពិភាក្សា និងថ្លែងថាគ្មានពេលណាដែលទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិកល្អដូចនាពេលបច្ចុប្បន្ន។ ប្រភព៖ Fresh News
  2. រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងថា បច្ចេកវិទ្យាបានក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងស្តារកិត្យានុភាពជាតិតាមរយៈការជ្រៀតចូលទីផ្សារថ្មីក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។ ប្រភព៖ Fresh News 
  3. ប.ស.ស និងអង្គភាពសោធនកូរ៉េបានចុះ MoU លើកិច្ចសហប្រតិបត្តិការលើរបបសោធនសន្តិសុខសង្គមផ្នែកប្រាក់សោធន ដើម្បីការអភិវឌ្ឍគោលនយោបាយ និងពង្រីកវិសាលភាពនៃប.ស.ស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជាបានជួបពិភាក្សា ស្តីពីការចូលសំចតនាវាកងស្វ័យការពារជើងទឹកជប៉ុន​នៅមូលដ្ឋានរាមនាខែមីនា​-មេសា​ខាងមុខ​។ ប្រភព៖ Fresh News 
  2. គ.ជ.ប បានបំភ្លឺ និងឆ្លើយតប​៥ចំណុចជុំវិញការចុះផ្សាយរបស់វិទ្យុ RFI ដែលផ្សព្វផ្សាយខ្លឹមសារ ក្នុងបំណងបំភាន់ទស្សនមហាជន និងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន។ ប្រភព៖ Fresh News
  3. គណៈប្រតិភូអាយឆា​កម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំអាយឆាលើកទី៣៦ និងចែករំលែកការអនុវត្តល្អៗលើការលើកកម្ពស់សិទ្ធិមនុស្សក្នុងអឡុងពេលវិបត្តិកូវីដ១៩។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
  1. សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងទាក់ទាញការវិនិយោគិនឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃ ពិសេសផលិតផលកសិកម្មឱ្យកាន់តែច្រើនដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. គិតត្រឹមឆ្នាំ២០២២ រោងចក្រឧស្សាហកម្មធុនធំកំពុងដំណើរការនៅកម្ពុជាមានចំនួន ១.៩៨២រោងចក្រ កើនឡើង៥% និងមានទុនវិនិយោគសរុបជាង ១៦.៦៩០លានដុល្លារកើនឡើង២១%។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. ធនាគារជាតិ និងCMAបានសហការគ្នាដាក់ចេញគម្រោងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងសហគមន៍ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការពារអ្នកប្រើប្រាស់នៅកម្រិតមូលដ្ឋាន។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េបានឯកភាពបន្តកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពបច្ចេកទេស និងការជួសជុលអភិរក្សប្រាសាទបុរាណនៅតំបន់អង្គរ។ ប្រភព៖ ខ្មែរថាមស៍
  2. ក្រសួងសុខាភិបាលបានទទួលជំនួយឱសថព្យាបាល និងបង្ការជំងឺផ្តាសាយបក្សីចំនួន​៣ពាន់ដូសពីWHOដើម្បីទប់ស្កាត់ការរាតត្បាតជំងឺផ្តាសាយបក្សី H5N1នៅក្នុងសហគមន៍។ ប្រភព៖ AMS News 
  3. រដ្ឋមន្ត្រីក្រសួងការងារ​បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប.ស.ស និងណែនាំឱ្យបន្តអនុវត្តការងារបម្រើសេវាសាធារណៈប្រកបដោយវិជ្ជាជីវៈ គុណភាពខ្ពស់ជូនប្រជាជន។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា