MORNING NEWS BRIEF [APRIL 04, 2023]
MORNING NEWS BRIEF [APRIL 04, 2023]
MORNING NEWS BRIEF [APRIL 04, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday April 4th, 2023
Tuesday April 4th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចប្រធានព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានជួបពិភាក្សា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនានា សម្រាប់ប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News
សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងគាលការណ៍សំខាន់ៗចំនួន ០៥ចំណុច ដើម្បីជំរុញប្រសិទ្ធភាពក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ប្រភព៖ Fresh News
ស្ថានទូតរស្ស៊ីប្រចាំកម្ពុជា បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីនៅតែមានភាពល្អប្រសើរ បើទោះបីជាស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ននៅមិនទាន់មានភាពប្រាកដប្រជានៅឡើយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាដៃគូសំខាន់ និងបញ្ជាក់ការគាំទ្រមិនឱ្យមហាអំណាចជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថែ្លងថារាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយចាប់យកប្រទេសទាំងអស់ជាមិត្តនាពេលបច្ចុប្បន្ន និងអនាគតសម្រាប់ប្រយោជន៍ជាតិ និងប្រជាជន។ ប្រភព៖ Fresh News
គ.ជ.ប បានប្រកាសជ្រើសរើសសមាសភាពជាគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតចំនួនជាង ៨ពាន់នាក់សម្រាប់ការរៀបចំការបោះឆ្នោតជាតិឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
ត្រឹមខែមីនានៃឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ០៧បន្ថែមដែលមានទឹកប្រាក់ប្រមាណ ៣៣,៧លានដុល្លារ និងបង្កើតឱកាសការងារចំនួន ៦.៦៦៩កន្លែង។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គិតត្រឹមខែទី៣ នៃឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាសួនឧស្យានអង្គរមានប្រមាណ ២៣ម៉ឺននាក់ និងទទួលបានជាទឹកប្រាក់ប្រមាណ ១១លានដុល្លារ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
សមាគមធនាគារកម្ពុជា បានលើកឡើងថាវិស័យធនាគារនៅកម្ពុជាមានភាពរឹងមាំ និងមានស្ថិរភាពជាមួយនឹងការត្រួតពិនិត្យហ្មត់ចត់ និងការអនុលោមស្វ័យបញាត្តិរបស់គ្រឹះស្ថានធនាគារនីមួយៗ។ ប្រភព៖ AMS News
ព័ត៌មានសង្គម
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យ ស្តីពីការវិធាននៃការទូទាត់ត្រង់ចូលគណនីបៀវត្សរបស់មន្រ្តីសាធារណៈ តាមប្រព័ន្ធធនាគារដើម្បីធានាប្រសិទ្ធភាព និងគណនេយ្យភាព។ ប្រភព៖ Fresh News
អាជ្ញាធរមីនកម្ពុជា និងគណៈប្រតិភូសកម្មភាពមីនឡាវ បានជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពអាទិភាពក្នុងការបោសសម្អាតមីននៅកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ប.ស.ស បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការធ្វើបច្ចុប្បន្នភាពរបបសន្តិសុខសង្គមដើម្បីពង្រឹងសមត្ថភាពមន្រ្តី និងជំរុញប្រសិទ្ធភាពការងារប្រព័ន្ធសន្តិសុខសង្គមថ្មី។ ប្រភព៖ AMS News