MORNING NEWS BRIEF [APRIL 05, 2023]

MORNING NEWS BRIEF [APRIL 05, 2023]

MORNING NEWS BRIEF [APRIL 05, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ចំនួន​ 0៤ចំណុចក្នុងការលើកកម្ពស់ផលិតផលខ្មែរ ក្រោមបរិយាកាសដ៏អំណោយផលនៃម្លប់សន្តិភាព ដើម្បីជំរុញផលិតកម្ម និងការនាំចេញ។ ប្រភព៖ Fresh News
  2. ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៣ បានស្នើសុំការគាំទ្រពីកម្ពុជាសម្រាប់កិច្ចប្រជុំធុរកិច្ច និងវិនិយោគអាស៊ានដើម្បីបង្ហាញសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ប្រភព៖ AMS News
  3. កម្ពុជា បានទទួលពានរង្វាន់អក្ខរកម្មពិភពលោកឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ Oxford នៃប្រទេសអង់គ្លេសចំពោះភាពលេចធ្លោក្នុងការលើកកម្ពស់អក្ខរកម្ម និងការអប់រំនៅកម្ពុជា។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភាគីចិន​​បានប្រកាសបិទសមយុទ្ធនាគមាសលើកទី៥​ ដែលបានប្រព្រឹត្តទៅដោយ សាមគ្គីភាព និងការពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ ប្រភព៖ Fresh News
  2. កម្ពុជា និងវៀតណាម បានប្តេជ្ញានឹងជំរុញកិច្ចសហប្រតិបត្តិការនីតិបញ្ញត្តិ ដើម្បីជំរុញដល់ការអភិវឌ្ឍក្នុងវិស័យអាទិភាព ដែលរួមចំណែកដល់ផលប្រយោជន៍រវាងរដ្ឋ និងប្រជាជន។ ប្រភព៖ ខ្មែរថាមស៍
  3. នាយឧត្តមសេនីយ៍ឯក នាង ផាត និងសេនានុព័ន្ធយោធានូវែលសេឡង់ប្រចាំកម្ពុជា បានពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលសមត្ថភាពយោធា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសេដ្ឋកិច្ច
  1. គិតត្រឹមខែមីនានៃឆ្នាំ២០២៣ CDC បានទទួលសំណើរគម្រោងវិនិយោគចំនួន ២២គម្រោង ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្មពីឥណ្ឌូនេស៊ី ក្នុងទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
  2. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថាការអនុម័តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ សំដៅពង្រឹងសិទិ្ធអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ន.ប.ធ បានបញ្ជាក់ថាចំនួនបរធនបាលកិច្ចនៅកម្ពុជា មានការកំណើនដល់ ៥១២ករណី ដែលចំនួនទំហំបរធនបាលស្ថិតក្នុងប្រតិបត្តិការ កើនឡើងដល់ ៧៤៥​លានដុល្លារ។ ប្រភព៖ កម្ពុជាថ្មី
ព័ត៌មានសង្គម
  1. CAMSOC បានបញ្ជាក់ការប្តេជ្ញារបស់កម្ពុជា ក្នុងការធានានូវការប្រកួតដោយយុត្តិធម៌ និងស្មើភាពលើគ្រប់វិញ្ញាសារប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅក្នុងខែឧសភាខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
  2. អាជ្ញាធរមីន​ បានបើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារបោសសម្អាតមីន​ និងកំណត់យកខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាគោលដៅសកម្មភាពសម្រាប់ផែនការប្រចាំឆ្នាំ២០២៤ និង២០២៥។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងមុខងារសាធារណៈ បានណែនាំបន្ថែមចំនួន ៣ចំណុច ស្តីពីបែបបទនីតិវិធី សម្រាប់ការគ្រប់គ្រង ការបោះពុម្ភ ការកំណត់សុពលភាព និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ។ ប្រភព៖ Fresh News