MORNING NEWS BRIEF [JULY 19, 2023]

MORNING NEWS BRIEF [JULY 19, 2023]

MORNING NEWS BRIEF [JULY 19, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋមន្ត្រីការបរទេសកម្ពុជា និងបង់ក្លាដែស បានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានស្វែងរកការគាំទ្រពីកម្ពុជាក្នុងការក្លាយជាដៃគូសន្ទនាតាមវិស័យនៃអាស៊ាន។ ប្រភព៖ ខ្មែរថាមស៍
  2. អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងពីទិដ្ឋភាពច្បាប់ចំនួន ០២ចំណុច ចំពោះការញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតខុស សម្រាប់ការបោះឆ្នោតខាងមុខនេះ។ ប្រភព៖ AMS News
  3. រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើឱ្យភាគីអាល្លឺម៉ង់ផ្តល់ទំនុកចិត្តលើកម្ពុជាក្នុងការជំរុញការចងក្រងសហគមន៍ពាណិជ្ជកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. គ.ជ.ប​ នាជំនួបជាមួយ OIF បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់លើបច្ចេកទេស សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃអាទិត្យ ទី២៣ ខាងមុខនេះ។ ប្រភព៖ ស្ថានីយ៍ទូរទ្សសន៍ បី ធី វី
  2. គ.ជ.ប បានលើកឡើងថា វត្តមានរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមក្នុងដំណើរការបោះឆ្នោតជាតិ ឆ្នាំ២០២៣ បង្ហាញពីលម្ហសេរីនៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. រដ្ឋាភិបាល បានសម្រេចកំណត់យកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ សម្រាប់នីតិកាលទី៥។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច
  1. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារRCEP សម្រេចបានក្នុងទំហំទឹកប្រាក់ ៤,០៧ពាន់លានដុល្លារ កើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  2. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានក្នុងទំហំទឹកប្រាក់ ១៤៣លានដុល្លារ កើនឡើង ២៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញផលិតផលស្វាយចន្ទីឆៅកម្ពុជាទៅវៀតណាមសម្រេចបានក្នុងទំហំទឹកប្រាក់ ៧៨៥លានដុល្លារ ថយចុះ ១៣,៩៤% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. រដ្ឋមន្ត្រីក្រសួងការងារ មានថ្លែងថា រដ្ឋាភិបាលបានវិវឌ្ឍយ៉ាងសកម្មលើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗ ដើម្បី​បង្កើន​ឱកាស​ការងារ​ និង​ពង្រឹង​ប្រព័ន្ធសន្តិសុខសង្គម។ ប្រភព៖ ខ្មែរថាមស៍
  2. អាជ្ញាធរមីន បានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយគណបក្សប្រជាជន នឹងដាក់ចេញគោលនយោបាយយុទ្ធ-សាស្ត្រសម្រាប់សម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះឱ្យអស់ពីកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងធនធានទឹក បានជូនដំណឹងពីស្ថានភាពធាតុអាកាស ថានឹងទទួលឥទ្ធិពលព្យុះទី៤ TALIM ដែលបង្កឱ្យមានភ្លៀង និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៨-២៥ ខែកក្កដា ឆ្នាំ២០២៣។ ប្រភព៖ Fresh News