MORNING NEWS BRIEF [JULY 31, 2023]
MORNING NEWS BRIEF [JULY 31, 2023]
MORNING NEWS BRIEF [JULY 31, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday July 31st, 2023
Monday July 31st, 2023
ព័ត៌មានសំខាន់ៗ
កម្ពុជា និងកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ លើសកម្មភាពបោសសម្អាតមីន ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការគំរាមកំហែងដោយគ្រាប់មីននៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា នាអាណត្តិទី៧នេះ រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីនយោបាលស្នូលចំនួន ៧ ដែលក្នុងនោះមានកម្មវិធីនយោបាយស្នូល ៣ ដែលជំរុញការអភិវឌ្ឍវិស័យកសិកម្ម។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
សមាគមភស្តុភារកម្មកម្ពុជា បានរំពឹងថា ក្នុងអាណត្តិថ្មីនៃរដ្ឋសភា កម្ពុជាអាចនឹងទាញយកសក្តានុពលវិនិយោគបន្ថែម ដែលជាកត្តាមួយរួមចំណែកដល់ការជំរុញវិស័យភុស្តភារកម្មនៅកម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ព័ត៌មាននយោបាយ
សម្តេចតេជោ បានថ្លែងថា ក្នុងអាណត្តិថ្មីនេះ នឹងបន្តមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីជាធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់អភិវឌ្ឍសង្គម និងស្មារតីបង្រួបបង្រួមជាតិ។ ប្រភព៖ ខ្មែរថាមស៍
អគ្គរដ្ឋទូតស៊ីបប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា ដែលបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមរក្សាសន្តិភាពរបស់ប្រទេសស៊ីប និងការបង្កើនទំនាក់ទំនងទ្វេភាគីល្អ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
គ.ជ.ប ចេញសេចក្តីប្រកាស ស្តីពីការពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតឆ្នាំ២០២៣ ថាមានភាពត្រឹមត្រូវ និងមិនមានភាពមិនប្រក្រតីណាមួយឡើយ។ ប្រភព៖ សារព័ត៌មានដើមអំពិល
ព័ត៌មានសេដ្ឋកិច្ច
ក្នុងខែកក្កដានៃឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន ០៩បន្ថែម ដែលមានទុនសរុប ៧១លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ១៧.០២៩កន្លែង។ ប្រភព៖ សារព័ត៌មានថ្មីៗ
គិតត្រឹមខែកក្កដានៃឆ្នាំ២០២៣ ក្នុងដំណាក់កាលទី១នៃប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មអនឡាន មានអាជីវកម្មចំនួន ២៧.៥១១ បានចុះបញ្ជី ដែលមានទឹកប្រាក់ជាង ៨,០៩លានដុល្លារ។ ប្រភព៖ ខ្មែរថាមស៍
ធនាគារ ARDB បានបើកកិច្ចប្រជុំជាមួយ CRF និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីដាក់វិធានការនានា ក្នុងការបង្កើនផលិតភាពនៃការនាំចេញអង្ករឱ្យគ្រប់ ១លានតោន និងបំពេញតម្រូវការក្នុងសុ្រក។ ប្រភព៖ Fresh News
ព័ត៌មានសង្គម
រដ្ឋលេខាធិការប្រចាំការក្រសួងការងារ បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ និងអាជីពច្បាស់លាស់ គឺជាមូលដ្ឋានគ្រឹះ នៃការអភិឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងបរិស្ថាន បានដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិក ដើម្បីចែកចាយចំណេះដឹង និងព័ត៌មានទាក់ទងនឹងបរិស្ថាន និងសក្តានុពលធនធានធម្មជាតិ ដល់សាធារណជន។ ប្រភព៖ ខ្មែរថាមស៍
ក្រសួងការងារ ជូនដំណឹងពីការផ្តល់ប្រាក់ឧបត្ថម្ភ លើកទី៥ ជូនដល់កម្មករនយោជិតជាង ៧ពាន់នាក់ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារតាមស្មារតីនៃកញ្ចប់ថវិការដ្ឋាភិបាល។ ប្រភព៖ Fresh News