យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ភាគទី៤ ផ្នែកទី៣៖ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ឆ្នាំ កន្លងមក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ ២៥ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ត្រូវបានបង្កើតឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។ នៅក្នុងផ្នែកទី៣នេះ បានបកស្រាយលម្អិតអំពីបញ្ចកោណទី១ នៃយុទ្ធសាស្ត្រាបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ដោយមានមុំអាទិភាពចំនួន ០៥។ ដើម្បីស្វែងយល់លម្អិតអំពីមុំអាទិភាពនីមួួយៗ សូមទស្សនាវីដេអូអប់រំខ្លីនេះ។ ទាញយកសេចក្តីសង្ខេប អំពីយុទ្ធសាស្រ្តបញ្ចកោណ៖ http://bit.ly/47P8XlJ