ញតិ្តគាំទ្រ គម្រោង «ព្រែកជីក ហ្វូណន-តេជោ» នៃព្រះរាជាណាចក្រកម្ពុជា
យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ អ្នកស្រាវជ្រាវ និងបុគ្គលិក នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា (ម.អ.ក) ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការលើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងគម្រោង «ព្រែកជីក ហ្វូណន-តេជោ» សូមប្រកាសជាឱឡារិក គាំទ្រជំហរដ៏ម៉ឺងម៉ាត់ប្រកបដោយឧត្តមគតិ និងមោទនភាពជាតិដ៏ខ្ពង់ខ្ពស់ ចំពោះការសម្រេចចិត្តអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។ យើងខ្ញុំយល់ច្បាស់នូវសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវទឹកមួយនេះដែលនឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងសម័យទំនើប។ នេះគឺជាគម្រោងតភ្ជាប់ផ្លូវទឹកផ្ទៃក្នុងប្រទេសកម្ពុជា ដែលមិនត្រឹមតែបម្រើដល់វិស័យគមនាគមន៍ និងដឹកជញ្ជូនប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងជួយដល់វិស័យកសិកម្មផងដែរ។ ក្នុងឋានៈជារដ្ឋអធិបតេយ្យមួយ និងសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាបានគិតគូរពីផលប៉ះពាល់លើបរិស្ថាន និងបញ្ហាប្រឈមនានាដែលកើតចេញពីការអនុវត្តគម្រោងនេះ…