Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province

Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province

Capacity Assessment and Development of STEM High School Model: The Case of Kampong Speu Province 1024 683 Cambodia Development Center

អំពីកម្មវិធី

កម្មវិធីផ្សព្វផ្សាយ និងសម្ពោធរបាយការណ៍ស្រាវជ្រាវ «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍ គំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ក្រោមអធិបតីភាពលោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
របាយការណ៍នេះ គឺជាលទ្ធផលសម្រេចនៃគម្រោងស្រាវជ្រាវរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលព្យាយាមស្វែងរកគំរូអប់រំស្ទែមដែលសមស្របបំផុតសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាខេត្តមួយមានសក្តានុពុលឧស្សាហកម្ម និងអំណោយផលភូមិសាស្រ្ដ។ គោលដៅធំបំផុតនៃគំរូនេះ គឺដើម្បីចូលរួមលើកកម្ពស់ និងជំរុញ​ការអភិវឌ្ឍធនធានមនុស្ស និងកម្លាំងពលកម្ម ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មនាពេលអនាគតសម្រាប់ឧស្សាហកម្មប្រកបដោយនវានុវត្តន៍ក្នុងបរិបទ IR4.0 តាមរយៈការផ្ដល់អនុសាសន៍សម្រាប់ដំណើរបរិវត្ដកម្មទាក់ទងនឹងការរៀបចំ និងការអនុវត្ដ សំដៅលើកកម្ពស់ការអប់រំបែបស្ទែម។
ឆ្លៀតក្នុងឱកាសនេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណដល់ រដ្ឋបាលខេត្តកំពង់ស្ពឺសម្រាប់ការគាំទ្រ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺសម្រាប់កិច្ចសហការរៀបចំ និងបណ្ណាល័យកំពង់ស្ពឺសម្រាប់ការផ្តល់ទីតាំង ព្រមទាំង នាយក/នាយិកា លោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយរបស់យើង។
អាន ឬ ទាញយករបាយការណ៍ស្រាវជ្រាវជាភាសាខ្មែរ និងអង់គ្លេស តាមរយៈតំណភ្ជាប់៖