«តើយុវជនគួរធ្វើអ្វី បន្ទាប់ពីបានចុះឈ្មោះបោះឆ្នោតហើយ? បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខ្លីដែលរីណាសម្រេចចិត្តទៅបោះឆ្នោតជាមួយរក្សា។»
យោងតាម សេចក្តីសម្រេចលេខ ៤១ សសរ គ.ជ.ប បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ទៅបោះឆ្នោត ដើម្បីការអភិវឌ្ឍ និងរួមគ្នាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសេរី និងស្មើភាព។ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមចាក់ផ្សាយនូវវីដេអូអប់រំខ្លីស្តីពី ការជំរុញយុវជនឱ្យទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ សូមរីករាយទស្សនា និងសូមជួយផ្សព្វផ្សាយបន្តទៅដល់យុវជនកម្ពុជា ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។