Young Researcher Club

មតិអ្នកជំនាញខ្មែរ៖ ភាពចាំបាច់នៃតួនាទីអ្នកសារព័ត៌មាន និងភាពត្រឹមត្រូវនៃព័ត៌មាន ក្នុងបរិបទជំងឺកូវីដ១៩

មតិអ្នកជំនាញខ្មែរ៖ ភាពចាំបាច់នៃតួនាទីអ្នកសារព័ត៌មាន និងភាពត្រឹមត្រូវនៃព័ត៌មាន ក្នុងបរិបទជំងឺកូវីដ១៩ 1024 768 Cambodia Development Center

មតិអ្នកជំនាញខ្មែរ៖ ភាពចាំបាច់នៃតួនាទីអ្នកសារព័ត៌មាន និងភាពត្រឹមត្រូវនៃព័ត៌មាន ក្នុងបរិបទជំងឺកូវីដ១៩ AUG 25, 2020 ដោយ លោក លាង ដឺលុច*   រូបភាពដោយក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរប្រយុទ្ធនឹងជំងឺកូវីដ១៩ ការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលជាបច្ច័យនៃការយល់ខុសទាក់ទងនឹងវិបត្តិសាកលលោកនេះ ជារឿងចាំបាច់បំផុត និងទាមទារការយកចិត្តទុកដាក់ខ្ពស់បំផុត។ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ នេះ តួនាទីរបស់អ្នកសារព័ត៌មាន រឹតតែមានភាពលេចធ្លោ និងមានសារសំខាន់ជាងពេលណាទាំងអស់។ អ្នកសារព័ត៌មាន មានគោលការណ៍រួមមួយ គឺការផ្ដល់ព័ត៌មានត្រឹមត្រូវ និងប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ ក្នុងន័យនេះ អ្នកសារព័ត៌មាន ចាំបាច់ត្រូវសិក្សាស្វែងយល់អំពីជំងឺកូវីដ១៩ ឲ្យបានច្បាស់ និងស៊ីជម្រៅ ដូច្នេះទើបពួកគាត់អាចផ្ដល់ព័ត៌មានទៅកាន់សាធារណជនប្រកបដោយភាពត្រឹមត្រូវ ទុកចិត្តបាន និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងបង្កើតឲ្យ​មានការយល់ច្រលំ ដែលជាហេតុបង្កឲ្យមានភាពចលាចលក្នុងសង្គម និងផលប៉ះពាល់អវិជ្ជមានផ្សេងៗ។ សូម្បីតែការប្រើប្រាស់ពាក្យពេចន៍ខុសបន្តិចបន្តួចក៏ដោយក្តី វាក៏ជះឥទ្ធិពលដែលមិនអាចនឹកស្មានដល់ផងដែរ។ ជាឧទាហរណ៍ជាក់ស្តែង នាពេលកន្លងមក​ មានការចុះផ្សាយអំពីប្រជាពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តកំពត ក៏ប៉ុន្តែតាមការពិតទៅ អ្នកជំងឺនោះគឺជាអ្នកដែលមានស្រុកកំណើតនៅខេត្តកំពតទៅវិញទេ។ នៅពេលធ្វើដំណើរចេញពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជាវិញ គេរកឃើញថា គាត់បានឆ្លងជំងឺកូវីដ១៩។​ បើអ្នកសារព័ត៌មានយកដំណឹងនេះទៅចុះផ្សាយថា អ្នកជំងឺស្ថិតនៅខេត្តកំពត ទាំងដែលការពិតទៅគាត់ជាអ្នកខេត្តកំពតពិតមែន ប៉ុន្តែនៅពេលដែលគេរកឃើញថា គាត់បានឆ្លងជំងឺកូវីដ១៩…