Archives

MORNING NEWS BRIEF [ JANUARY 18, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [ JANUARY 18, 2023]

ព័ត៌មានសំខាន់ៗ ឯកឧត្តម សុខ ចិន្តាសោភា បានបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ទៅកាន់ម៉ាល់ឌីវ ត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រ ដែលទទួលបានសមិទ្ធផលជាច្រើន។  ប្រភព៖ ៖ ស្ថានីយទូរទស្សន៍ បី ធី វី  កម្ពុជា រំពឹងថានឹងទទួលបានគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងល្បឿនលឿនជាលើកដំបូង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន នាខែកុម្ភៈខាងមុខ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ អភិបាលរាជធានីភ្នំពេញ និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុ-ជា បានជួបពិភាក្សា និងថ្លែងអំណរគុណដល់ភាគីឥណ្ឌូណេស៊ី ដែលបានរួមចំណែកដល់ការកសាងសន្តិភាពនៅកម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [JANUARY 17, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [JANUARY 17, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងម៉ាល់ឌីវ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងចំនួន ០៦ឯកសារ ដើម្បីពង្រឹងកិច្ចសហ-ប្រតិបត្តិការក្នុងវិស័យការទូត សេដ្ឋកិច្ច និងវិស័យអាទិភាពនានា។ ប្រភព៖ ៖ ស្ថានីយ៍ទូរទស្សន៍ ប៊ី ធី វី ម៉ាល់ឌីវ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងលើសំណើរបស់កម្ពុជា ក្នុងការស្នើសុំចូលជាអ្នកសង្កេតការណ៍នៃអង្គការសហប្រ-តិបត្តិការ​អ៊ី​ស្លាម។ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កម្ពុជា និងម៉ាល់ឌីវ បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងវិស័យ ទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរ-ណ៍ និងទាក់ទាញកំណើនទេសចរណ៍។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [JANUARY 16, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [JANUARY 16, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ នឹងធ្វើទស្សនកិច្ចទៅប្រទេសចិន ក្នុងឱកាសខួបទី៦៥ឆ្នាំនៃទំនាក់ទំនងទ្វេភាគី និងរំពឹងថានឹងទទួលបានគម្រោងអភិវឌ្ឍន៍បន្ថែម ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿន។ ប្រភព៖ ៖ ស្ថានីយទូរទស្សន៍ បី ធី វី សភាពាណិជ្ជកម្មកម្ពុជា បានរៀប​ចំ​វេទិកា​ធុរកិច្ច កម្ពុជា​-​ម៉ា​ល់​ឌី​វ ដើម្បីពិភាក្សា​លើ​កាលានុវត្តភាពបរិយាកាស​វិនិយោគ និង​វិស័យ​សក្តានុពល ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ CMAC បាននិងកំពុងហ្វឹកហ្វឺនជំនាញបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់មន្ត្រីជំនាញអ៊ុយក្រែន ដើម្បីប្រតិបត្តិការនៅប្រទេសអ៊ុយក្រែន ដែលកំពុងមានសង្គ្រាមជាមួយរុស្ស៊ី។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ…

MORNING NEWS BRIEF [JANUARY 13, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [JANUARY 13, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកអគ្គរាជទូតអង់គ្លេសនៅកម្ពុជា បានជួបពិភាក្សា និងបញ្ជាក់ពីផលវិជ្ជមាននៃទំនាក់ទំនងការទូតទ្វេភាគី ក្នុងវិស័យសង្គមកិច្ច ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងតំបន់។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កម្ពុជា និងតួកគី បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មតាមរយៈការផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជកម្មគ្រឿងយន្ត ជាពិសេសដ្រូនកសិកម្មសម្រាប់ឃ្លាំមើលព្រៃឈើ និងដែននេសាទ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាប៉ូលសេដ្ឋកិច្ចពិសេស និងជាទីក្រុងវៃឆ្លាត។ ប្រភព៖ ខ្មែរថាមស៍ ព័ត៌មាននយោបាយ សម្តេចតេជោ…

MORNING NEWS BRIEF [JANUARY 12, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [JANUARY 12, 2023]

ព័ត៌មានសំខាន់ៗ សមាជិកនៃគណៈកម្មការទន្លេមេគង្គ និងដៃគូកិច្ចសន្ទនា នឹងបើកកិច្ចប្រជុំកំពូលMRC នាដើមខែមេសា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងឆ្លើយតបនឹងបញ្ហាប្រឈមនានាក្នុងអនុតំបន់។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ធនាគារជាតិ បានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅក្នុងឆ្នាំ២០២៣ បើទោះបីជាកម្ពុជា ជួបប្រទះបញ្ហាប្រឈមពីខាងក្រៅខ្ពស់ក៏ដោយ។ ប្រភព៖ សារព័ត៌មានដើមអម្ពិល កម្ពុជា និងតួកគី បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិនិយោគ និងវិស័យអាទិភាពនានា ដើម្បីជំរុញទំហំពាណិជ្ជកម្មឱ្យសម្រេចបាន ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ…

MORNING NEWS BRIEF [JANUARY 11, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [JANUARY 11, 2023]

ព័ត៌មានសំខាន់ៗ កម្ពុជា និងអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈសកម្មភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនានាក្នុងវិស័យអាទិភាពជាច្រើន។ ប្រភព៖ ៖ ខ្មែរថាមស៍ គ.ជ.ប បានបង្ហាញប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងដែលទើបបង្កើតថ្មី សរុបចំនួន ០៥ ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តក្រចេះ។ ប្រភព៖ Fresh News កម្ពុជា បានបន្តបញ្ជូនកងកម្លាំងមួកខៀវកម្ទេចគ្រឿងផ្ទុះលេខ៩៨ ចំនួន ១៥នាក់ ដើម្បីទៅបំពេញបេសកកម្មមនុស្សធម៌ស្វែងរកសន្តិភាព ក្រោមឆ័ត្រអ.ស.ប នៅអាហ្រ្វ៊ិកកណ្តាល។ ប្រភព៖ Fresh News…

MORNING NEWS BRIEF [JANUARY 10, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [JANUARY 10, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងឈរលើយុទ្ធសាស្ត្ររក្សាសន្តិភាពសម្រាប់ការអភិវឌ្ឍ និងការអភិវឌ្ឍសម្រាប់សន្តិភាព ដើម្បីកសាងសង្គមជាតិកម្ពុជា។ ប្រភព៖ ៖ AMS News សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ពោធបើកការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៧ និងរំពឹងថាគម្រោងនេះអាចជួយពន្លឿនការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ប្រទេសចិន បានប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ និងផ្តល់ជំនួយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យនានានៅកម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល ព័ត៌មាននយោបាយ សម្តេចតេជោ​ បានថ្លែងថាពាក្យស្លោក «អរគុណសន្តិភាព អគុណនយោបាយ ឈ្នះ-ឈ្នះ» បានក្លាយជាស្មារតីសង្គមជាតិដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍ និងការពារជាតិមាតុភូមិ។ ប្រភព៖…

MORNING NEWS BRIEF [JANUARY 09, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [JANUARY 09, 2023]

ព័ត៌មានសំខាន់ៗ សម្តេចតេជោ បានបញ្ជាក់ពីជំហរកម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការការពារសណ្តាប់ធ្នាប់ ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងពហុភាគីនិយម។ ប្រភព៖ ៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្រសួងយុត្តិធម៌ និងAmCham បានពិភាក្សាលើកិច្ចសហប្រតិប-ត្តិការផ្នែកតុលាការតាមដែលអាចធ្វើទៅបាន ជាមួយនឹងគណៈ-កម្មការច្បាប់របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវ ៥០រូបបន្ថែម ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអ.ស.ប ដើម្បីពង្រីកសកម្ម-ភាពបោសសម្អាតមីន នៅប្រទេសម៉ាលី។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី ព័ត៌មាននយោបាយ សម្តេចតេជោ​ បានថ្លែងថាពាក្យស្លោក «អរគុណសន្តិភាព…

MORNING NEWS BRIEF [JANUARY 06, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [JANUARY 06, 2023]

ព័ត៌មានសំខាន់ៗ សភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រជាគោលការណ៍លើការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា និងអូស្ត្រាលី ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ ប្រភព៖ ៖ AMS News  ក្រសួងសេដ្ឋកិច្ច បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដោយដំឡើងកម្រិតប្រាក់បៀវត្សជាប់ពន្ធលើស ១.៥០០.០០០រៀល។ ប្រភព៖ Fresh News  រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងពីការធ្វើកំណែទម្រង់ក្នុងវិស័យកសិកម្ម ដើម្បីធានាដល់តម្លៃ និងទីផ្សារកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើងជាងពេលបច្ចុប្បន្ន។ ប្រភព៖ សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាថ្ងៃជ័យជម្នះ ៧មករា…

MORNING NEWS BRIEF [JANUARY 05, 2023] 150 150 Cambodia Development Center

MORNING NEWS BRIEF [JANUARY 05, 2023]

ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រីក្រសួងការបរទេស បានបំពាក់គ្រឿងឥស្សរិយយសសហ-មេត្រីថ្នាក់មហាសេនា ជូនឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាចប់អាណត្តិ ចំពោះរួមចំណែក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ប្រភព៖ ៖ AMS News  អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានរៀបសន្និសីទសារព័ត៌មាន ស្តីពីទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា ដើម្បីបំផុស និងផ្សព្វផ្សាយ អំពីទស្សនទានគោលនយោបាយក្នុងវិស័យកសិកម្ម។ ប្រភព៖ Fresh News  ត្រឹមខែធ្នូនៃឆ្នាំ២០២២ គ្រឹះស្ថានអង្គរ រកចំណូលបានក្នុងទំហំទឹកប្រាក់ ១១.៥២៨.១៥៨ដុល្លារ កើនឡើង ២.០៨២,៨៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានថ្មីៗ ព័ត៌មាននយោបាយ គ.ជ.ប…