MORNING NEWS BRIEF [NOVEMBER 16, 2022]
ព័ត៌មានសំខាន់ៗ ប្រធានអាស៊ាន២០២២ គ្រោងនឹងបញ្ជូនប្រេសិតពិសេសអាស៊ានទៅមីយ៉ាន់ម៉ា ជាលើកទី៣ ដើម្បីដោះស្រាយភាពអូសបន្លាយនៃវិបត្តិនយោបាយ ប៉ុន្តែត្រូវរង់ចាំប្រតិកម្មពីមីយ៉ាន់ម៉ាសិន។ ប្រភព៖ សារព័ត៌មានថ្មីៗ ក្រសួងការបរទេសចិន បានលើកឡើងថា ជំនួយក្នុងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពជើងទឹកកម្ពុជា គឺគោរពតាមច្បាប់អន្តរជាតិ និងបង្ហាញពីសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ ខ្មែរថាមស៍ កម្ពុជា និងនូវែលសេឡង់ បានពិភាក្សាការងារ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តនៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិ-ការក្នុងវិស័យអាទិភាពជាច្រើននៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News ព័ត៌មាននយោបាយ រដ្ឋសភា នឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៣ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព…