MORNING NEWS BRIEF [March 25, 2022]
ព័ត៌មានសំខាន់ៗ ប្រេសិតពិសេសអាស៊ាន បានថ្លែងថា បើមីយ៉ាន់ម៉ាមិនអនុវត្តតាមកិច្ចព្រមព្រៀងឯកច្ឆន្ទ ០៥ចំណុចទេ អាស៊ាននឹងអញ្ជើញតែឥស្សរជនមិនមែននយោបាយចូលរួមប្រជុំ។ ប្រភព៖ សារព័ត៌មានថ្មីៗ ប្រទេសវៀតណាម បានធ្វើកិច្ចព្រមព្រៀង ស្តីពីការទទួលស្គាល់ លិខិតឆ្លងដែនវ៉ាក់សាំង ជាមួយប្រទេសចំនួន ១៧ ដែលក្នុងនោះមានទាំងកម្ពុជាផងដែរ។ ប្រភព៖ ខ្មែរថាមស៍ សម្តេចតេជោនាយករដ្ឋមន្រ្តី នាជំនួបជាមួយប្រធានក្រុមហ៊ុន Huawei បានលើកទឹកចិត្តឱ្យបន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីឱ្យកម្ពុជាទទួលបានបច្ចេកវិទ្យាចុងក្រោយមកប្រើប្រាស់។ ប្រភព៖ ស៊ីស៊ីថាមស៍ ព័ត៌មាននយោបាយ ប្រសិតពិសេសរបស់អាស៊ាន មានប្រសាសន៍ថា ជំហានបន្ទាប់ គឺការរៀបចំឱ្យមានការសន្ទនា ដើម្បីពិគ្រោះយោបល់…