MORNING NEWS BRIEF [APRIL 03, 2023]

MORNING NEWS BRIEF [APRIL 03, 2023]

MORNING NEWS BRIEF [APRIL 03, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៤ នៃគណៈកម្មការទន្លេមេគង្គ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខាងមុខ។ ប្រភព៖ ខ្មែរថាមស៍
  2. សម្តេចតេជោ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ស៊ីជម្រៅ និងលើកទឹកចិត្តការវិនិយោគ ដើម្បីពង្រឹងការប្រកួតប្រជែងដោយសេរីក្នុងសេដ្ឋកិច្ច ក្រោមដំបូលសន្តិភាព និងប្រជាធិបតេយ្យ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. គណៈរដ្ឋមន្ត្រី បានពិភាក្សា និងសម្រេចតាមរបៀបវារៈចំនួន ០៣ ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងបញ្ហាផ្សេងៗ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
  1. រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពយោធា និងបង្កើនពលានុពលភាពកងទ័ព ដើម្បីការពារសុខសន្តិភាពនៃជាតិមាតុភូមិឱ្យស្ថិតស្ថិរជានិរន្ត។ ប្រភព៖ Fresh News 
  2. គ.ជ.ប បានបង្ហាញពីស្ថានភាពទូទៅនៃថ្ងៃទី២ នៃការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សា ក្រុង-ស្រុកបង្កើតថ្មី ថាប្រព្រឹត្តិទៅដោយសន្តិភាព។ ប្រភព៖ Fresh News 
  3. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញរដ្ឋបាលខេត្ត បន្តខិតខំពង្រឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងព្រំដែន និងគ្រឿងញៀន។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
ព័ត៌មានសេដ្ឋកិច្ច
  1. ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងកំណើន ៥,២% ក្នុងឆ្នាំ២០២៣ ដោយសារការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ធនាគារជាតិ និងភាគីចិន បានជួបពិភាក្សាលើការលើកកម្ពស់ការទូទាត់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់បណ្តាធុរជន សហគ្រិន វិនិយោគិនទាំងអស់ ឱ្យចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
  1. រដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីប្រាក់ឧបត្ថម្ភ​ចំនួន ៥ម៉ឺនរៀល ជូនមន្រ្តីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. កម្ពុជា បានទទួលវត្ថុបុរាណបំណែកផ្តែរចំនួន ០១ ពីអាមេរិក ដែលនឹងត្រូវបញ្ជូនមកកម្ពុជាវិញនាពេលឆាប់ៗ ដើម្បីជំរុញការស្តារសម្បត្តិបេតិកភណ្ឌជាតិ។ ប្រភព៖ ខ្មែរថាមស៍
  3. USAID និងដៃគូអភិវឌ្ឍន៍​ បានប្រកាសយុទ្ធនាការ «ផ្លាស់ប្តូរឥរិយាបទសហគមន៍» ដើម្បីជំរុញការអភិវឌ្ឍកុមារតូចតាមបែបសមាហរណកម្ម និងបរិយាប័ន្ន នៅខេត្តសៀមរាប។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍