By admin
Wednesday April 6th, 2022
MORNING NEWS BRIEF [April 06, 2022]
MORNING NEWS BRIEF [April 06, 2022]
MORNING NEWS BRIEF [April 06, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday April 6th, 2022
Wednesday April 6th, 2022
ព័ត៌មានសំខាន់ៗ
ឯកអគ្គរាជទូតអង់គ្លេសប្រចាំអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំជាមួយប្រធានអាស៊ាន២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា និងប្រធាន CICA បានពិភាក្សាការងារ និងត្រៀមខ្លួនរួចជាស្រេចក្នុងការធានាសន្តិភាព វិបុលភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី និងពិភពលោក។ ប្រភព៖ ខ្មែរថាមស៍
អូស្រ្តាលី នឹងផ្តល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ សម្រាប់រយៈពេល ០៨ឆ្នាំ។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព័ត៌មាននយោបាយ
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងភាគីវៀតណាម បានពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការពង្រីកទំនាក់ទំនងរវាងប្រទេស ប្រជាជន និងកងទ័ព។ ប្រភព៖ BTV News
គ.ជ.ប បានបដិសេធការចោទប្រកាន់របស់គណបក្សភ្លើងទៀន ថាមិនទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះកង្វះខាតក្នុងការរៀបចំបេក្ខជន និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ប្រភព៖ Fresh News
គណបក្សនយោបាយចំនួន ១៧ បានដាក់ពាក្យស្នើសុំចុះឈ្មោះជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោត ដើម្បីសង្កេតមើលដំណើរ-ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
ធនាគារពិភពលោក បានព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងមានការកើនឡើង ៤.៥% នៅក្នុងឆ្នាំ២០២២ ស្របពេលដែលការស្ដារសេដ្ឋកិច្ចក្នុងប្រទេសមានភាពល្អប្រសើរ។ ប្រភព៖ Fresh News
កម្ពុជា និងណូវែលសេឡង់ បេ្តជ្ញាបន្តជំរុញវិស័យពាណិជ្ជកម្មទ្វេភាគីមួយកម្រិតបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចលើគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ប្រភព៖ AMS News
ក្រសួងកសិកម្ម បានឱ្យដឹងថា កម្ពុជាបាននាំចេញស្រូវ និងអង្ករក្នុងប្រមាណ ១.៥លានតោន ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២ និងប្រមូលថវិកាបានប្រមាណ ៣៩៤.៦លានដុល្លារ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព៍ត៌មានសង្គម
រដ្ឋាភិបាល នឹងបន្តជំរុញឱ្យមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលមានស្រាប់ទៅជារថភ្លើងល្បឿនលឿន ដែលនឹងតភ្ជាប់ផ្លូវរថភ្លើងថ្មីក្នុងស្រុកទៅកាន់ប្រទេសជិតខាង។ ប្រភព៖ ខ្មែរថាមស៍
តាមរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងអប់រំ កុមារកម្ពុជាកំពុងជួបប្រទះការបាត់បង់ការរៀនសូត្រ ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ១៩ ដែលទាមទារឱ្យមានបង្កើនការវិនិយោគលើវិស័យអប់រំ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងអប់រំ ប្រកាសថ្កោលទោសចំពោះការបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការលើបុគ្គលពាក់ព័ន្ធតាមច្បាប់។ ប្រភព៖ ភ្នំពេញបុស្ដិ៍