By admin
Friday April 8th, 2022
MORNING NEWS BRIEF [April 08, 2022]
MORNING NEWS BRIEF [April 08, 2022]
MORNING NEWS BRIEF [April 08, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday April 8th, 2022
Friday April 8th, 2022
ព័ត៌មានសំខាន់ៗ
បារាំង ប្តេជ្ញានឹងផ្តល់ជំនួយដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីនៃក្រសួងយុត្តិធម៌ ដែលជាផ្នែកមួយនៃការកែទម្រង់ប្រព័ន្ធច្បាប់នៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ប្តេជ្ញាគាំទ្រកម្ពុជាលើវិស័យសក្តានុពល តាមរយៈការជំរុញធនធានមនុស្ស និងការប្រើប្រាស់ប្រព័ន្ធឌីជីថល។ ប្រភព៖ សារព័ត៌មានថ្មីៗ
ពាណិជ្ជកម្មកម្ពុជា និងថៃ មានទំហំទឹកប្រាក់ប្រមាណ ១,៣ពាន់លានដុល្លារ ដែលមានការកើនឡើង ៣,៣% ក្នុងរយៈពេល ០២ខែដំបូងនៃឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មាននយោបាយ
គ.ជ.ប ច្រានចោលការចោទប្រកាន់របស់គណបក្សប្រឆាំងដែលអះអាងថាប្រធាន គ.ជ.ប មិនមានអព្យាក្រឹត្យ និងលម្អៀងទៅខាងគណបក្សកាន់អំណាច។ ប្រភព៖ ខ្មែរថាមស៍
គ.ជ.ប បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារសៀវភៅណែនាំ និងឯកសារគោលការណ៍សម្រាប់កម្មវិធីឃោសនាបោះឆ្នោត សរុបចំនួន ១២ឯកសារ។ ប្រភព៖ Fresh News
សវនាការសំណុំរឿងសន្និដ្ឋិភាពពាក់ព័ន្ធនឹងលោក កឹម សុខា នឹងលើកទៅក្រោយចូលឆ្នាំខ្មែរ ស្របពេលដែលមានភាពតាន- តឹងខ្លះៗរវាងតំណាងអយ្យការ និងមេធាវីលោកកឹម សុខា។ ប្រភព៖ RFI
ព័ត៌មានសេដ្ឋកិច្ច
ធនាគារជាតិ បានបញ្ជាក់ថាការទូទាត់ប្រាក់មានការរីកចម្រើន និង អភិវឌ្ឍទៅរកការទូទាត់បែបឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ ប្រភព៖ AMS News
ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថាផលិតផលក្នុងស្រុករបស់កម្ពុជានឹងកើនឡើងដល់ ៥,៣% នៅឆ្នាំ២០២២ និង ៦,៥%នៅឆ្នាំ២០២៣។ ប្រភព៖ ខ្មែរថាមស៍
ធនាគារពិភពលោក បានផ្តល់ជំនួយសម្រាប់ពង្រីកលទ្ធភាពចិញ្វឹមសត្វ និងដាំដុះ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជន និងពង្រឹងកំណើនផលិតកម្មកសិកម្ម។ ប្រភព៖ កោះសន្តិភាព
ព៍ត៌មានសង្គម
កម្ពុជា បានកោតសរសើរអង្គការ HALO Trust ក្នុងការចូលរួមចំណែកក្នុងសកម្មភាពមីនមនុស្សធម៍ ដោយបានផ្ដល់ដីសុវត្ថិភាព ពីសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម។ ប្រភព៖ ខ្មែរថាមស៍
ធនាគារព្រីនស៍ បានបណ្ដាក់ទុនវិនិយោគបន្ថែម ៣៥លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល។ ប្រភព៖ ទីភ្នាក់ងារសារព័តមានកម្ពុជា
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវស្ដីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា