MORNING NEWS BRIEF [APRIL 21, 2023]
MORNING NEWS BRIEF [APRIL 21, 2023]
MORNING NEWS BRIEF [APRIL 21, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Friday April 21st, 2023
Friday April 21st, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រទេសនៅលើពិភពលោកគួរបង្វែយកថវិកាទៅផលិតថ្នាំពេទ្យ ដើម្បីព្យាបាលប្រជាពលរដ្ឋ ជាជាងយកថវិកាទៅផលិតអាវុធបំផ្លាញគ្នា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួង ដើម្បីពិនិត្យលទ្ធផលនៃការចរចាបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានជួបពិភាក្សាការងារ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពង្រឹងកិច្ចសហ-ប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
សម្ដេចតេជោ បានផ្ដល់អនុសាសន៍ ដល់អភិបាលតំបន់ស្វយ័តក្វាងស៊ី ឱ្យបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីក្រសួងសាធារណការ និងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានពិភាក្សាការងារ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា ក្នុងគ្រប់វិស័យ។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់កងទ័ពឱ្យចូលរួមយ៉ាងសកម្ម ជាមួយក្រសួងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ SEA Game។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
ព័ត៌មានសេដ្ឋកិច្ច
ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៣២៩លានដុល្លារ កើនឡើង ២% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅកាន់ទី-ផ្សារកូរ៉េ សម្រចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១៩១.៣៧៤លានដុល្លារ កើនឡើង ១៤,៣៧%។ ប្រភព៖ ខ្មែរថាមស៍
ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ការនាំចេញជ័រកៅស៊ូកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៨៩,៥៥លានដុល្លារ ថយចុះជាង ១០% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
សម្តេចតេជោនាយរដ្ឋមន្ត្រី បានប្រកាសពីការបញ្ចប់កាតព្វកិច្ចក្នុងការពាក់ម៉ាស់ និងការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ នៅតាមកន្លែងជួបជុំសាធារណៈនានា។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋមន្ត្រីក្រសួងសាធារណការ បានលើកឡើងថា ការអភិវឌ្ឍវិស័-យហេដ្ឋារចនាសម័្ពន្ធដឹកជញ្ជូន នៅតែជាយុទ្ធសាស្ត្រចម្បងរបស់រដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍក្នុងវិស័យអាទិភាពនានា។ ប្រភព៖ Fresh News
រដ្ឋមន្ត្រីក្រសួងអប់រំ បានកំណត់លក្ខណៈចំនួន ០៥ចំណុច ដើម្បីដោះស្រាយគម្លាតជំនាញ ក្នុងប្រទេសកម្ពុជា តាមរយៈការអប់រំបច្ចេកទេសជាប្រព័ន្ធ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី