• By admin
  • Friday April 22nd, 2022

MORNING NEWS BRIEF [April 22, 2022]

MORNING NEWS BRIEF [April 22, 2022]

MORNING NEWS BRIEF [April 22, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្ដេចនាយករដ្ខមន្ត្រី បំពេញទស្សនកិច្ចទៅប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ ស្ដីពី បញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រភព៖ ទីភ្នាក់ងារសារព័តមានកម្ពុជា
  2. ក្រសួងការពារជាតិ នៃបណ្ដាប្រទេសអាស៊ាន និងអាស៊ានបូក បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការកងទ័ព ដើម្បីទប់ស្កាត់ជំងឺរាតត្បាត និងជំរុញយន្តការគាំទ្រដល់ស្រ្តីរក្សាសន្តិភាពអាស៊ាន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. លេខាធិការគណៈកម្មការហិរញ្ញវត្ថុព្រឹទ្ធសភាអាមេរិក បានធ្វើដំណើរទស្សនកិច្ចក្នុងខេត្តព្រះសិហនុ ដើម្បីស្វែងយល់ពីដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្តនេះ។ ប្រភព៖​ BTV News
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានបញ្ចប់ដំណោះស្រាយលើពាក្យបណ្ដឹង ពាក់ព័ន្ធនឹងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ១៣ នៅទូទាំងប្រទេស និងបានចាត់ទុកថា សេចក្ដីសម្រេចនេះមានតម្លាភាព។ ប្រភព៖ ខ្មែរថាមស៍ 
  2. ប្រធានគណបក្សបេះដូងជាតិ ដែលត្រូវបានចោទពីបទ ក្លែងបន្លំស្នាមមេដៃ  បាន បញ្ជាក់ថាលោកបានតៀមចិត្ត ក្នុងការទទួលយក នូវសេចក្ដីសម្រេចរបស់តុលាការ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
  3. គណបក្សនយោបាយមួយចំនួន ដែលបានចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រៀមផែនការបណ្ដុះបណ្ដាល បេក្ខជនរបស់ខ្លួនដែលជាប់ឆ្នោតជាមេឃុំ-ចៅសង្កាត់។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជាស្នើសុំឱ្យបើកច្រកព្រំដែនថ្មីជាមួយថៃ ដើម្បីអនុញ្ញាតឱ្យមានការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងដែនរវាងខេត្តត្រាត និង ថ្មដា ក្នុងខេត្តពោធិ៍សាត់។ ប្រភព៖ ខ្មែរថាមស៍
  2. ក្នុងរយៈពេលបីខែដំបូង កម្ពុជាបាននាំចូលត្បូង និងគ្រឿងអលង្ការមានតម្លៃប្រមាណ ១,៣១៧ លានដុល្លារ ខណៈការនាំចេញមានទំហំត្រឹមប្រមាណ ៩១ លានដុល្លារប៉ុណ្ណោះ។ ប្រភព៖ AMS News 
  3. ក្នុងរយៈពេលបីខែដំបូង កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីស្រស់ចំនួន ២៧ ម៉ឺនតោន ដោយមានការធ្លាក់ចុះ ៤០% បើធៀបនឹងឆ្នាំ ២០២១។ ប្រភព៖ សារព័តមានថ្មីៗ
ព៍ត៌មានសង្គម
  1. ក្រសួងសាធារណការ បានឱ្យដឹងថា កម្ពុជាកំពុងយកចិត្តទុកដាក់លើការកែលម្អប្រព័ន្ធផ្លូវដែក ដោយបច្ចុប្បន្នកម្ពុជាកំពុងសិក្សាលើការអភិវឌ្ឍគម្រោងផ្លូវដែកល្បឿនលឿនដែលនឹងបញ្ចប់នៅ ៣ ខែ ខាងមុខ។ ប្រភព៖ BTV News
  2. រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ បានជំរុញដល់ម្ចាស់អភិវឌ្ឍន៍លំនៅឋាននៅតាមបុរី ត្រូវគិតគូរលើការតភ្ជាប់សេវាទូរស័ព្ទ និងអុីនធឺណិតឱ្យបានគ្រប់គ្រាន់។ ប្រភព៖ AMS News
  3. គណៈកម្មាធិការខេត្ត Kon Tum នឹងរៀបចំពិធីប្រកាសផែនការអភិវឌ្ឍន៍ទេសចរណ៍ កម្ពុជា-ឡាវ-វៀតណាមតំបន់ត្រីកោណអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២១-២០២៥ ជាមួយចក្ខុវិស័យឆ្ពោះទៅឆ្នាំ ២០៣០។ ប្រភព៖ ខ្មែរថាមស៍