• By admin
  • Monday April 25th, 2022

MORNING NEWS BRIEF [April 25, 2022]

MORNING NEWS BRIEF [April 25, 2022]

MORNING NEWS BRIEF [April 25, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. សម្ដេចតេជោនាយករដ្ឋមន្ត្រី  បានបញ្ជាឱ្យប្រធាន គ.វ.ក ១៩ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ជាចាំបាច់ ដើម្បីបង្កើតភាពស៊ាំសហគមន៍។ ប្រភព៖ សារព័ត៍មានថ្មីៗ
  2. នាយករដ្ឋមន្ត្រីឡាវ ស្នើសុំឱ្យកសាងស្ពានតភ្ជាប់រវាងកម្ពុជា-ឡាវ ដើម្បីធ្វើឱ្យទំនាក់ទំនងប្រជាជនមានភាពជិតស្និទ្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែនរវាងប្រទេសទាំងពីរ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. សម្ដេចនាយករដ្ឋមន្រ្តី បានអញ្ជើញជួបពិភាក្សាការងារជាមួយអភិបាលខេត្តគូម៉ាម៉ូតូ និងក្រុមហ៊ុនធុរកិច្ចចំនួន ០៨ ដើម្បីជំរុញពាណិជ្ជកម្មបន្ថែមទៀត។ ប្រភព៖​ BTV News
ព័ត៌មាននយោបាយ
  1. នាយករដ្ឋមន្ត្រីជប៉ុន បានទទួលយកគំនិតរបស់កម្ពុជា ក្នុងការស្នើសុំតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅកាន់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន នាពេលខាងមុខ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ 
  2. តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអះអាងពីការប្ដេជ្ញាចិត្តក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម សុខដុមរមនីយកម្មសង្គម និងបន្តកិច្ចការដើម្បីផលប្រយោជន៍ជាតិ។ ប្រភព៖ AMS News
  3. លោក កឹម សុខា  បានជួបមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិក និងមន្ត្រីការទូតបារាំង កាលពីថ្ងៃទី២៣ ខែមេសា ដើម្បីជជែកអំពីដំណើរការសវនាការពីបទឃុបឃិតជាមួយបរទេស។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឥណ្ឌូណេស៊ី បានសន្យារួមគ្នា ដើមប្បីពង្រឹងកិច្ចសហប្រត្តិការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង។ ប្រភព៖ Fresh News
  2. កម្ពុជាពិភាក្សាជាមួយភាគីចិន​ ដើម្បីជំរុំការតភ្ជាប់ និងពន្លឿនសេវាដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែប្រសើរឡើង ក្នុងគោលបំណងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ។ ប្រភព៖ កោះសន្តិភាព 
  3. ត្រីមាសទីមួយឆ្នាំ២០២២ ទំហំពាណិជ្ចកម្មកម្ពុជា-វៀតណាមមានតម្លៃ ១,៧ ពាន់លានដុល្លារ ខណៈភាគីទាំងពីរប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មឱ្យលើសពី ១០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ប្រភព៖ សារព័តមានថ្មីៗ
ព៍ត៌មានសង្គម
  1. សប្ដាហ៍ទី ៣ ក្នុងខែមេសា កម្ពុជាទទួលបានភ្ញៀទេសចរជិត ៣៣ ម៉ឺននាក់ ទោះបីជាពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែបន្តធ្វើដំណើរកម្សាន្ត។ ប្រភព៖ Fresh News
  2. ក្រសួងប្រៃសណីយ៍  ប្រកាសលទ្ធផលដំណាក់កាលទី១​ នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិឆ្នាំ​​ ២០២២ ដោយបានជ្រើសរើសបេក្ខជនចំនួន ១០ រូបសម្រាប់ដំណាក់កាលនេះ។ ប្រភព៖ Fresh News
  3. តំណាងក្រសួងទេសចរណ៍ អង្គការអ្នកសារព័ត៌មានជិន ៥០ នាក់ បានធ្វើដំណើរទៅកាន់សហគមន៍អេកូទេសចរណ៍ទន្លេមេគង្គលើ ដើម្បីបង្ហាញសក្ដានុពលទេសចរណ៍នៅតំបន់នោះ។ ប្រភព៖ ទីភ្នាក់ងារសារព័ត៍មាន