MORNING NEWS BRIEF [APRIL 25, 2023]
MORNING NEWS BRIEF [APRIL 25, 2023]
MORNING NEWS BRIEF [APRIL 25, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Tuesday April 25th, 2023
Wednesday April 26th, 2023
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា។ ប្រភព៖ Fresh News
ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ២០,៩១លានដុល្លារ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ក្រសួងឧស្សាហកម្ម និងសមាគមជប៉ុន-កម្ពុជា បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញការវិនិយោគជប៉ុនបន្ថែម ដើម្បីអនុវត្តវិស័យអាទិភាពចំនួន ០៧ ឱ្យមានប្រសិទ្ធភាព។ ប្រភព៖ Fresh News
ព័ត៌មាននយោបាយ
គ.ជ.ប បានបង្ហាញថា មានគណបក្សនយោបាយចំនួន ០៤ បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ០២គ្រឿង បានចូលចតនៅក្រុងព្រះសីហនុ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ព ចាប់ពីថ្ងៃទី២៤-២៦ ខែមេសា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
កម្ពុជា និងចិន នឹងរៀបចំសមយុទ្ធយោធាមនុស្សធម៌ ផ្នែកសុខា-ភិបាលរួមគ្នាទេវតាសន្តិភាពឆ្នាំ២០២៣ ដើម្បីឆ្លើយតបនឹងបរិបទសកល និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិស៊ីជម្រៅ។ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
គិតត្រឹមខែមេសាឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ០២បន្ថែម ដែលមានទំហំទឹកប្រាក់ប្រមាណ ១០,៤លានដុល្លារ និងបង្កើតឱកាសការងារប្រមាណ ៣ពាន់កន្លែង។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គិតត្រឹមឆមាសទី១នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ ថយចុះ១៣% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ខេត្តស្ទឹងត្រែង ទទួលបានចំណូលពីផលិតផលកសិកម្មក្នុងចន្លោះ ៧០០ ទៅ ៨០០លានដុល្លារ ដែលវិស័យកសិកម្មមានកំណើនបី ៦% ទៅ ៧% ក្នុង ១ឆ្នាំៗ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំអាជ្ញាធរថ្នាក់មូលដ្ឋានបន្តខិតខំដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា និងជប៉ុន បានសហការគ្នាលើគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រតិបតិ្តការប្រៃសណីយ៍នៅកម្ពុជា ដើម្បីធ្វើទំនើបកម្មវិស័យប្រៃសណីយ៍កម្ពុជា ស្របតបតាមបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ក្រសួងធនធានទឹក បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ជាលើកទី២ សម្រាប់ឆ្នាំ២០២៣ ដោយផ្អែកលើស្ថានភាពអាកាសធាតុសកល។ ប្រភព៖ សារព័ត៌មានដើមអម្ពិល