MORNING NEWS BRIEF [APRIL 26, 2023]

MORNING NEWS BRIEF [APRIL 26, 2023]

MORNING NEWS BRIEF [APRIL 26, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងឧបការីរដ្ឋមន្រ្តីការបរទេសចិន បានពិភាក្សាស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាព ដើម្បីប្រយោជន៍រួម។ ប្រភព៖ Fresh News
  2. ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Google ប្រចាំអាស៊ីអាគ្នេយ៍ បានបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ ជាពិសេសលើការលើកកម្ពស់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ ប្រភព៖ AMS News 
  3. គ.ជ.ប និងក្រុមហ៊ុន Google បានជួបពិភាក្សាលើការសហការទប់ស្កាត់បទល្មើសព័ត៌មានក្លែងក្លាយ និងការលួចទិន្នន័យលើ បណ្តាញសង្គម ដើម្បីរក្សាតម្លាភាពក្នុងការបោះឆ្នោតខាងមុខ។ ប្រភព៖ AMS News 
ព័ត៌មាននយោបាយ
  1. គ.ជ.ប បានបង្ហាញលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកបង្កើតថ្មី ដែលគណបក្សប្រជាជនទទួលបាន ៧០អាសនៈ និងគណបក្សភ្លើងទានទទួលបាន ១០អាសនៈ។ ប្រភព៖ ខ្មែរថាមស៍
  2. គ.ជ.ប បានបង្ហាញថា ក្នុងថ្ងៃទី២នៃការចុះបញ្ជី មានគណបក្សនយោបាយចំនួន ០៦ បានចុះបញ្ជីនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣។ ប្រភព៖ AMS News
  3. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងឧបនាយករដ្ឋមន្រ្តីវៀតណាម បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព ដែលរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។ ប្រភព៖ សារព័ត៌មានដើមអំពិល
ព័ត៌មានសេដ្ឋកិច្ច
  1. IMF បានធ្វើការព្យាករណ៍ថា បំណុលសរុបរបស់កម្ពុជា នឹងកើនដល់ ៣៧,៥% នៃផលិតផល​ក្នុងស្រុក​សរុប ក្នុងឆ្នាំ២០២៣ ដែលជាអត្រាមួយទាបជាងបណ្តាសមាជិកអាស៊ានជាច្រើន។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  2. ក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ ការនាំចេញស្រូវអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១២៦លានដុល្លារ កើនឡើង ៣,៥% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ខ្មែរថាមស៍
  3. ក្រសួងទេសចរណ៍ បានរំពឹងថា កម្ពុជា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ រួមទាំងភ្ញៀវទេសចរចិនប្រមាណ ១លាននាក់ ក្នុងឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មានសង្គម
  1. សម្តេចតេជោ​ បានណែនាំក្រសួងប្រៃសណីយ៍ ពង្រឹងសមត្ថភាព និងវិសាលភាពសេវាទូរស័ព្ទ និងប្រព័ន្ធអ៊ីនធឺណិតតាមបណ្តាខេត្ត ជាពិសេសក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. សមាគមជប៉ុន-កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈ និងវប្បធម៌ជប៉ុន ដើម្បីប្រារព្ធខួបទី ៧០ឆ្នាំ នៃទំនាក់ទំនង  ការទូតរវាងកម្ពុជា និងជប៉ុន។ ប្រភព៖ Fresh News
  3. សម្តេចតេជោ បានអំពាវនាវដៃគូអភិវឌ្ឍន៍ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋសហការគ្នាលុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីសម្រេចបានគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍