By admin
Thursday August 4th, 2022
MORNING NEWS BRIEF [AUGUST 04, 2022]
MORNING NEWS BRIEF [AUGUST 04, 2022]
MORNING NEWS BRIEF [AUGUST 04, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Thursday August 4th, 2022
Thursday August 4th, 2022
ព័ត៌មានសំខាន់ៗ
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការវិវឌ្ឍឆ្លងច្រកសមុទ្រ និងអំពាវនាវឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ជាអតិបរមា។ ប្រភព៖ ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ
ធនាគារជាតិនៃកម្ពុជា បានព្យាករអតិផរណានៅកម្ពុជា នឹងធ្លាក់មកនៅត្រឹម ៣,២% ក្នុងឆមាសទី២ បើធៀបនឹង ៦,៥% នៅក្នុងឆមាសទី១ នៃឆ្នាំ២០២២។ ប្រភព៖ សារព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយកាតា លើវិស័យទេសចរណ៍ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
រដ្ឋមន្ត្រីការទេសឥណ្ឌា បានថ្លែងថា ឥណ្ឌានឹងបន្តពង្រឹងទំនាក់ទំនងឱ្យកាន់តែល្អលើវិស័យទេសចរណ៍ ជំនួញ និងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងការបរទេសកម្ពុជា ស្នើឱ្យភាគីពាក់ព័ន្ធក្នុងបញ្ហាសមុទ្រចិនខាងត្បូងទាំងអស់ ដោះស្រាយដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់ដែលមានស្រាប់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រដ្ឋមន្ត្រីការបរទេសជប៉ុន ស្នើពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយកម្ពុជា រួមមានបញ្ហាមីយ៉ាន់ម៉ា សង្គ្រាមរុស្សីនិងអ៊ុយក្រែន និងសមុទ្រចិនខាងត្បូង។ ប្រភព៖ ភ្នំពេញប៉ុស្ត៍
ព័ត៌មានសេដ្ឋកិច្ច
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើរដ្ឋាភិបាលចិនគាំទ្រគំនិតផ្តួចផ្តើមលេខាធិការដ្ឋាននៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅភ្នំពេញ។ ប្រភព៖ Fresh News
កម្ពុជា និងសហព័ន្ធអារ៉ាប់រួមអេមីរ៉ាត នឹងបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងបង្កើនការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ ប្រភព៖ Fresh News
ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញអង្ករទៅកាន់ប្រទេសចិន មានប្រមាណជា ១៦៩.៧៦៦តោន គិតជាទឹកប្រាក់ចំនួន ៨៩លានដុល្លារអាមេរិក។ ប្រភព៖ ខ្មែរថាមស៍
ព៍ត៌មានសង្គម
ក្រុមហ៊ុនកូរ៉េ បានប្រគល់ម៉ាស៊ីនព្យាបាលជំងឺកូវីដ១៩ និងប្រឆាំងជំងឺមហារីកដល់កម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺទាំងនេះ។ ប្រភព៖ សារព័ត៌មានថ្មីៗ
អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការដកអាជ្ញា-ប័ណ្ណអាជីវកម្ម ក្នុងករណីរកឃើញមានការផ្ទុះអាវុធ ការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ។ ប្រភព៖ខ្មែរថាមស៍
ក្រសួងសុខាភិបាល បានទទួលកញ្ចប់តេស្តរកវីរុសអុតស្វា ចំនួន ៥០០ឯកតា ដែលជាជំនួយពីរដ្ឋាភិបាល និងប្រជាជនសហព័ន្ធរុស្សី។ ប្រភព៖Fresh News