• By admin
  • Wednesday August 10th, 2022

MORNING NEWS BRIEF [AUGUST 10, 2022]

MORNING NEWS BRIEF [AUGUST 10, 2022]

MORNING NEWS BRIEF [AUGUST 10, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រសិតពិសេសអាស៊ាន២០២២ បានលើកឡើងថាកម្ពុជានឹងបន្តជំរុញការកសាងសហគមន៍អាស៊ាន ដើម្បីសម្រេចគោលដៅ ស្របតាមទស្សនវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥។  ប្រភព៖ សារព័ត៌មានថ្មីៗ
  2. រដ្ឋមន្រ្តីការពារជាតិប្រទេសវៀតណាម បានកោតសរសើរការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ប្រភព៖ ខ្មែរថាមស៍
  3. អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងប្រកាសសាលដីកាលើសំណុំរឿងលេខ ០០២ ពាក់ព័ន្ធនឹងអតីតមេដឹកនាំប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ប្រភព៖ខ្មែរថាមស៍
ព័ត៌មាននយោបាយ
  1. មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងរដ្ឋមន្រ្តីការពារជាតិវៀតណាម បានជួបពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  2. គ.ជ.ប បានបញ្ជាក់ថាការបោះឆ្នោតឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ខណៈដៃគូជប៉ុន សង្ឃឹមថាការបោះឆ្នោតនោះនឹងឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ប្រជាជន។ ប្រភព៖ ខ្មែរថាមស៍
  3. គ.ជ.ប បានបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២២ សម្រាប់ឆ្នាំ២០២៣ នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច 
  1. សភាពាណិជ្ជកម្មថៃ លើកឡើងអំពីសក្ដានុពលរបស់កម្ពុជាក្នុងការប្រែក្លាយជាមូលដ្ឋានផលិតកម្មតម្រង់ទិសនាំចេញរបស់ធុរជនថៃ និងស្នើកិច្ចសហប្រតិបត្តិការលើត្បូង គ្រឿងអលង្ការ និងការអប់រំ។ ប្រភព ខ្មែរថាមស៍
  2. ក្រសួងធនធានរ៉ែ​ រំពឹងថាកម្ពុជាអាចចុះកិច្ចព្រមព្រៀងលើសំណុំរឿងប្រេងឆៅដែលបានបាត់ប្រមាណ ៣០ម៉ឺនបារ៉ែល ដោយសង្ឃឹមថានឹង​ទទួលបានអត្ថប្រយោជន៍ ៧០% នៃតម្លៃប្រេងឆៅដែលបាត់។ ប្រភព៖ សារព័ត៌មានថ្មីៗ
  3. កម្ពុជាកំពុងសិក្សាលទ្ធភាពបង្កើតក្រុមហ៊ុ​នជាតិមួយ ដើម្បីគ្រប់គ្រង ដំណើរការឡើងវិញនៃការបូមប្រេងពីប្លុក A ដោយមិនចង់ពឹងផ្អែកលើវិនិយោគពីបរទេសដែលកន្លងមកជួបប្រទះបញ្ហាមួយចំនួន។ ប្រភព៖  Fresh News
ព៍ត៌មានសង្គម
  1. ក្រសួងអប់រំ និងក្រុមហ៊ុន Cellcard បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ស្តង់ដារនៃការអប់រំ ចំពោះកុមារ និងយុវជន។​ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា 
  2. អាមេរិក បានបញ្ជូនវត្ថុបុរាណចំនួន ៣០រូប​ ត្រលប់មកកម្ពុជាវិញ ដែលត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៧០ នៃរបបខ្មែរក្រហម។ ប្រភព៖ ខ្មែរថាមស៍
  3. គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអនុវត្តកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យប្រាក់ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ និងចាប់អនុវត្តពេញលេញពីឆ្នាំ២០២៣ តទៅ។ ប្រភព៖ Fresh News