MORNING NEWS BRIEF [AUGUST 18, 2023]

MORNING NEWS BRIEF [AUGUST 18, 2023]

MORNING NEWS BRIEF [AUGUST 18, 2023] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. ប្រធាន ACU បានស្នើដល់បណ្តាសមាជិក ASEAN-PAC ឱ្យគាំទ្រទីម័រខាងកើតជាសមាជិកទី១១ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រភព៖ ខ្មែរថាមស៍
  2. EU បញ្ជាក់ជាថ្មីនូវការប្តេជ្ញាគាំទ្រកម្ពុជា តាមរយៈជំនួយហិរញ្ញវត្ថុក្នុងទឹកប្រាក់ ១,៤៣ប៊ីលានអឺរ៉ូ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍អឺរ៉ុបរួមឆ្នាំ២១-២៧ ខណៈ EU ជាដៃគូពាណិជ្ជកម្មធំជាងគេទី៥ របស់កម្ពុជា។ ប្រភព៖ សារព័ត៌មានដើមអម្ពិល
  3. ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​​កម្ពុជា បាន​លើក​ឡើង​ថា ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម ​វប្បធម៌​ និង​ប្រជា​ជន ​នៅតែ​ជា​អាទិ​ភាពនៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាងកម្ពុជា​ និង​ឥណ្ឌា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
  1. តំណាងអាចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន បានដឹកនាំកិច្ចប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអាស៊ាន ដើម្បីពិភាក្សាលើរបាយការណ៍គ្រប់គ្រងនិងបានពិភាក្សាលើទិសដៅអនាគត។ ប្រភព៖ Fresh News 
  2. សម្តេច ស ខេង បានបញ្ជាក់ការគាំទ្រការបង្កើតរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីបន្តដឹកនាំកម្ពុជា ប្រកបដោយសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យ។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី 
  3. កងយោធពលខេមរភូមិន្ទកម្ពុជា និងចិន បានបើកវគ្គហ្វឹកហ្វឺនរួមគ្នា លើការត្រួតពិនិត្យនិងថែទាំប្រព័ន្ធបញ្ជាប្រយុទ្ធកាំជ្រួចការពារអាកាសរយៈកម្ពស់ទាប QW.3។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
  1. កម្ពុជា និងស៊ីមបាវ៉េ បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីជំរុញដល់កំណើននៃទេសចរណ៍វប្បធម៌ និងធម្មជាតិនៃប្រទេសទាំងពីរ។ ប្រភព៖ Fresh News 
  2. ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដា បានប្រមូលចំណូលពន្ធបានប្រមាណ ២,៣ពាន់លានដុល្លារ កើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
  3. ក្រសួងសេដ្ឋកិច្ច បានស្នើសុំមូលនិធិរូបិយវត្ថុអន្តរជាតិ ជួយពិនិត្យឡើងវិញលើក្របខ័ណ្ឌ និងយន្តការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
  1. អ្នកនាំពាក្យប.ស.ស បានលើកឡើងថា រដ្ឋាភិបាលអាណត្តិថ្មីនៅតែបន្តគោលនយោបាយសាច់ប្រាក់ឧបត្ថម្ភ ជូនដល់ស្ត្រីមានផ្ទៃពោះ ​ដើម្បីលើក​កម្ពស់​សុខុមាលភាពមាតា​ និងកុមារតូច។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
  2. ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ បានកំណត់តំបន់ការពារធម្មជាតិថ្មីបន្ថែម ២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ ដែលត្រូវថែរក្សាការពារទុកជាសម្បត្តិធម្មជាតិ និងវប្បធម៌ជាតិ។​ ប្រភព៖ ខ្មែរថាមស៍
  3. ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បាននិងកំពុងគាំទ្រការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីកម្ពុជា ដែលជាកម្លាំងចលករដ៏សំខាន់មួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ប្រភព៖ ខ្មែរថាមស៍