MORNING NEWS BRIEF [AUGUST 21, 2023]
MORNING NEWS BRIEF [AUGUST 21, 2023]
MORNING NEWS BRIEF [AUGUST 21, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday August 21st, 2023
Tuesday August 22nd, 2023
ព័ត៌មានសំខាន់ៗ
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តបំពេញភារកិច្ច ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ និងការពារលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ប្រភព៖ AMS News
រដ្ឋលេខាធិការក្រសួងការបរទេស និងឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានពិភាក្សាលើមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អង់គ្លេស។ ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ប្រតិភូក្រសួងមហាផ្ទៃ បានចូលរួមក្នុងកិច្ចប្រជុំ AMMTC លើកទី១៧ ដោយផ្តោតសំខាន់លើការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រព្រឹត្តទៅនាថ្ងៃទី២០-២៣ ខែសីហា ក្នុងប្រទេសឥណ្ឌូនេស៊ី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មាននយោបាយ
តំណាងរាស្រ្តសរុប ១២៥រូប ក្នុងនោះមាន ១២០រូប មកពីគណបក្សប្រជាជន និង៥រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានប្រកាសសុពលភាព នាសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧។ ប្រភព៖ Fresh News
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលស្នើតំណាងរាស្ត្រអាណត្តិទី៧ ដែលជាតំណាងប្រជាជាតិខ្មែរទាំងមូល ឱ្យធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នា។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ស្ថានទូតកម្ពុជាប្រចាំជប៉ុន បានច្រានចោលការផ្សាយរបស់ The Cambodia Daily ថា «ពលករខ្មែរធ្វើអំពើចោរកម្មដោយសារគ្មានការជួយដោះស្រាយពីស្ថានទូត» ថាជាព័ត៌មានមិនពិត។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមា-ហរណកម្មសេដ្ឋកិច្ចក្នុងតំបន់បើទោះបីជាមានបញ្ហាប្រឈមនៃខ្សែចង្វាក់ផ្គត់ផ្គង់ អតិផរណា និងការរឹតបន្តឹងខាងហិរញ្ញវត្ថុក្តី។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកអគ្គរដ្ឋទូតស៊ីមបាវ៉េ បានពិភាក្សាលើការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មក្នុងការធានាបានសន្តិសុខ និងសុវត្ថិភាពស្បៀង។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
រដ្ឋបាលខេត្តព្រះសីហនុ និងប្រតិភូថៃ បានជួបពិភាក្សា និងស្វែងយល់បន្ថែមលើឱកាសវិនិយោគនៅកម្ពុជា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ប្រភព៖ ខ្មែរថាមស៍
ព័ត៌មានសង្គម
ក្រសួងអប់រំ ក្រោមមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ បាននិងកំពុងបន្តផ្សព្វផ្សាយពីឱកាសផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវ វិទ្យាសាស្ត្រ សម្រាប់ ឆ្នាំ២០២៣។ ប្រភព៖ ស្ថានីយ៍ទូរទស្សន៍ បី ធី វី
រដ្ឋាភិបាល ចេញអនុក្រឹត្យកែប្រែតំបន់ការពារទេសភាពប្រាសាទព្រះវិហារ ទៅជាតំបន់ការពារទេសភាពប្រាសាទព្រះវិហារ-ភ្នំដងរែក ដើម្បីការពារសោភណភាពធម្មជាតិ និងគ្រោះធម្មជាតិ។ ប្រភព៖ ខ្មែរថាមស៍
ឥណ្ឌា នឹងបង្កើតមជ្ឈមណ្ឌល IT ប្រើប្រាស់ថវិកា ៥ម៉ឺនដុល្លារ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដើម្បីជំរុញការសិក្សាតាមបែបឌីជីថលដល់សមណនិស្សិត និងសិស្សនិស្សិត។ ប្រភព៖ Fresh News