By admin
Monday August 22nd, 2022
MORNING NEWS BRIEF [AUGUST 22, 2022]
MORNING NEWS BRIEF [AUGUST 22, 2022]
MORNING NEWS BRIEF [AUGUST 22, 2022]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Monday August 22nd, 2022
Monday August 22nd, 2022
ព័ត៌មានសំខាន់ៗ
កម្ពុជា និងអាមេនី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យអាទិភាព សំដៅបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូល្អរវាងប្រទេសទាំងពីរ។ ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសប្រទេសម៉ាល់ឌីវ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ទីភ្នាក់ងារ JICA បានសម្រេចអនុវត្តវិធីសាស្ត្រទីក្រុងវៃឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប សម្រាប់រយៈពេល ០៣ឆ្នាំ ចាប់ពីឆ្នាំ២០២២-២០២៥។ ប្រភព៖ AMS News
ព័ត៌មាននយោបាយ
កម្ពុជា និងហ្វ៊ីលីពីន បានប្រារព្វពិធីអបអរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងប្តេជ្ញាបង្កើនភាពជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។ ប្រភព៖ខ្មែរថាមស៍
រដ្ឋបាលខេត្តព្រះសីហនុ និងអ្នករាយការណ៍ពិសេសរបស់ អ.ស.ប បានជួបពិភាក្សា ដើម្បីពិនិត្យស្ថានភាពសិទ្ធិមនុស្ស ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងជំរុញនីតិវិធីក្នុងការទប់ស្កាត់។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
គណបក្សកែទម្រង់កម្ពុជា បានស្នើបង្រួបបង្រួមជាមួយគណបក្ស០៤ទៀត សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខណៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានចេតនាត្រឹមចងសម្ព័ន្ធភាពប៉ុណ្ណោះ។ ប្រភព៖ វិទ្យុបារាំងអន្តរជាតិ
ព័ត៌មានសេដ្ឋកិច្ច
ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ ការនាំចេញកសិផលក្រៅពីស្រូវ អង្ករសម្រេចបានជាង ៣,៩លានតោន ដែលកើនឡើង ៤៧ម៉ឺនតោន ស្មើនឹង ១៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ប្រភព៖ សារព័ត៌មានថ្មីៗ
ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ កម្ពុជា បានទទួលភ្ញៀវទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់ ដែលកើនឡើង ៥៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ប្រភព៖ ខ្មែរថាមស៍
ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២ កម្ពុជា នាំចេញផលនេសាទស្រស់ និងកែច្នៃចំនួន ១.៩៧៤តោន ទៅកាន់ទីផ្សារបរទេស ស្របពេលដែលកម្ពុជាកំពុងជំរុញការនាំចេញត្រីទៅកាន់ទីផ្សារចិន។ ប្រភព៖ សារព័ត៌មានថ្មីៗ
ព៍ត៌មានសង្គម
ក្រសួងទេសចរណ៍ បានណែនាំឱ្យប្រតិបត្តិករបង្កើតផលិតផលទេសចរណ៍ថ្មីៗ ឱ្យបានច្រើន ដើម្បីរៀបចំជាកញ្ចប់ទស្សនកិច្ចសម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ទាប់ពីវិបត្តិកូវីដ១៩។ ប្រភព៖ ទីភ្នាក់ងារសារព័ត៍មានកម្ពុជា
សភាពាណិជ្ជកម្មម៉ាឡាស៊ី បានប្រគល់ថវិកាប្រមាណ ៨ម៉ឺនដុល្លារដែលបានពីកម្មវិធីសប្បុរសធម៌របស់ខ្លួនជូនដល់ CMAA ដើម្បីប្រើប្រាស់សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តកំពង់ស្ពឺ។ប្រភព៖ ខ្មែរថាមស៍
ក្រសួងសុខាភិបាល រួមនឹង KOICA និងមជ្ឈមណ្ឌលសាកលវិទ្យា-ល័យវេជ្ជសាស្ត្រកូរ៉េ បានរៀបចំសិក្ខាសាលា ពីការថែទាំរបស់គិលា-នុបដ្ឋាក ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំសុខភាពសាធារណៈ។ ប្រភព៖ទីភ្នាក់ងារសារព័ត៍មានកម្ពុជា