MORNING NEWS BRIEF [AUGUST 30, 2023]
MORNING NEWS BRIEF [AUGUST 30, 2023]
MORNING NEWS BRIEF [AUGUST 30, 2023]
https://www.cd-center.org/wp-content/themes/blade/images/empty/thumbnail.jpg
150
150
Cambodia Development Center
Cambodia Development Center
//www.cd-center.org/wp-content/uploads/2018/08/logo.jpg
Wednesday August 30th, 2023
Wednesday August 30th, 2023
ព័ត៌មានសំខាន់ៗ
សម្តេចតេជោ និងឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជាដែលចប់អាណត្តិ បានជួបពិភាក្សា និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើការគាំទ្រលើការគ្រប់គ្រងបញ្ហាកូវីដ១៩ នៅកម្ពុជា។ ប្រភព៖ ស្ថានីយទូរទស្សន៍ បី ធី វី
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានថ្លែងថា កម្ពុជាពិតជាចង់មានទំនាក់ទំនងល្អជាមួយអាមេរិក ដោយឈរលើមូលដ្ឋានគោរពគ្នា និងផ្តល់ប្រយោជន៍រួម លើសពីផលប្រយោជន៍នយោបាយ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
កម្ពុជា និងជប៉ុន បានធ្វើជាសហប្រធាននៃកិច្ចសន្ទនា ស្តីពីសិទ្ធិមនុស្សលើកទី១២ ដែលពិភាក្សាលើការបោះឆ្នោត សេរីភាពមូលដ្ឋាន កំណែទម្រង់ប្រព័ន្ធតុលាការ និងកម្មវិធីជំនួយមនុស្សធម៌។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ព័ត៌មាននយោបាយ
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានប្រកាសថារដ្ឋាភិបាលនីតិកាលទី៧ នឹងដាក់អនុវត្តជាបន្ទាន់នូវគោលនយោបាយអាទិភាពចំនួន៦ ដើម្បីធានាដល់ការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ប្រភព៖ Fresh News
ប្រធានគណៈកម្មការអឺរ៉ុប អបអរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតដែលបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជាថ្មី និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដើម្បីប្រយោជន៍រួមនៃកម្ពុជា-អឺរ៉ុប។ ប្រភព៖ ខ្មែរថាមស៍
រដ្ឋសភាកម្ពុជា បានកំណត់យកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ សម្រាប់បន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ០២។ ប្រភព៖ Fresh News
ព័ត៌មានសេដ្ឋកិច្ច
រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបាន ១១ពាន់លានដុល្លារ នៅឆ្នាំ២០២២ និងឈានទៅសម្រេចបាន ១៥ពាន់លានដុល្លារ ឬច្រើនជាងនេះ ក្នុងឆ្នាំ២០២៥។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
ក្រសួងទេសចរណ៍ នឹងដាក់ចេញគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញទេសចរអន្តរជាតិ ៦,៤លាននាក់ក្នុងឆ្នាំ២០២៥ និង ៧លាននាក់ ក្នុងឆ្នាំ២០២៦។ ប្រភព៖ ខ្មែរថាមស៍
ក្នុងរយៈពេល ៧ខែនៃដើមឆ្នាំ២០២៣ ការនាំចេញស្បែកជើង និងវត្ថុប្រហាក់ប្រហែលទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ ៨០៨លានដុល្លារ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០២២។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសង្គម
ក.ប.ទ បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Facebook បន្តការងារនៅកម្ពុជា ក្រោយបដិសេធការផ្តល់អនុសាសន៍ របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ដែលឱ្យផ្អាក Page សម្តេចតេជោ។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
UN បានកោតសរសើរ កម្ពុជាដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម កាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌។ ប្រភព៖ Fresh News
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាស នឹងកែទម្រង់ផ្ទៃក្នុង ដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័នជាជំហានទី១ ដើម្បីពន្លឿន របៀបធ្វើការងារ ដើរឱ្យទាន់ទៅនឹងការវិវត្តរបស់សង្គម។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា