• By admin
  • Tuesday August 30th, 2022

MORNING NEWS BRIEF [AUGUST 30, 2022]

MORNING NEWS BRIEF [AUGUST 30, 2022]

MORNING NEWS BRIEF [AUGUST 30, 2022] 150 150 Cambodia Development Center
ព័ត៌មានសំខាន់ៗ
  1. កម្ពុជា-ឥណ្ឌា បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការលើ វិស័យវប្បធម៌ ខណៈភាគីទាំងពីរបានធ្វើកិច្ចការងារច្រើនពាក់ព័ន្ធការអភិរក្សប្រាសាទបុរាណ និងអភិវឌ្ឍធនធានមនុស្ស។ ប្រភព៖  ខ្មែរថាមស៍
  2. ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែសីហា យុទ្ធនាការចុះវាស់វែង ការកំណត់និយាមកាក្បាលដី និងសំណង់ខុសច្បាប់នៅតំបន់អង្គរសម្រេចបានចំនួន ៤៦.០៣៣ក្បាលដី។  ប្រភព៖ ស៊ីស៊ីថាមស៍
  3. ក្រសួងបរិស្ថាន បានអះអាងថា កម្ពុជាបានទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃទ្រង់ទ្រាយធំ ប៉ុន្តែនៅបន្តប្រឈមជាមួយបទល្មើសខ្នាតតូច ខណៈមន្ត្រីឧទ្យានុរក្សកំពុងបន្តយកចិត្តទុកដាក់។ ប្រភព៖ កម្ពុជាថ្មី
ព័ត៌មាននយោបាយ
  1. អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា ស្ថានទូតចិននៅកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីស្វែងរកជនជាតិចិន ដែលរងការឆបោកឱ្យមកធ្វើការខុសច្បាប់នៅកម្ពុជា។ ប្រភព៖ សារព័ត៌មានថ្មីៗ
  2. តំណាងរដ្ឋសភាកម្ពុជា-អាមេរិក បានពិភាក្សាផ្លាស់ប្តូរយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យនីតិប្បញ្ញតិ ដើម្បីពង្រឹងកិច្ច-សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ប្រភព៖ Fresh News
  3. ប្រធាន គ.ជ.ប បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន ០៤ ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងសំណើកែលម្អប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ព័ត៌មានសេដ្ឋកិច្ច 
  1. កម្ពុជា-អ៊ីស្រាអែល គ្រោងចុះ MoU ស្តីពីការអភិវឌ្ឍកសិកម្មសំដៅសិក្សា និងនាំយកគំរូកសិកម្មទំនើប ទៅអនុវត្តស្របទៅតាមលក្ខខណ្ឌអំណោយផលរបស់ប្រទេសទាំងពីរ។ ប្រភពភ្នំពេញប៉ុស្តិ៍ 
  2. ក្រសួងទេសចរណ៍ បញ្ជាក់ថា សណ្ឋាគារ និងផ្ទះសំណាក់ទូទាំងប្រទេសចំនួន ៧០ភាគរយ បានបើកដំណើរការឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ កន្លងរយៈពេលកន្លងមក។ ប្រភព៖ ខ្មែរថាមស៍
  3. រដ្ឋមន្ត្រីក្រសួងសាធារណការ បានជួបពិភាក្សាជាមួយប្រតិភូសភាអាមេរិក ដែលក្នុងនោះភាគីអាមេរិកបានលើកឡើងពីបំណងក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគលើវិស័យមួយចំនួន។ ប្រភព៖ Fresh News
ព៍ត៌មានសង្គម
  1. ក្រសួងសុខាភិបាល បានប្រកាសជ្រើសរើសមន្ត្រីសុខាភិបាលថ្មីបន្ថែមចំនួន ៣.៣២៤នាក់ សម្រាប់ឆ្នាំ២០២២ ដើម្បីពង្រឹងគុណភាពសុខាភិបាលនៅកម្ពុជា។ ប្រភព៖ ខ្មែរថាមស៍
  2. កម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ជើងឯកវ៉ូវីណាមអាស៊ីអាគ្នេយ៍ ដើម្បីពង្រឹង និងសម្រួចគុណភាពកីឡាករកម្ពុជា ដើម្បីឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
  3. ក្រសួងធនធានទឹក បានបញ្ជាក់ថា កម្ពុជានឹងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបពីថ្ងៃទី៣-៥ ខែកញ្ញា ដែលអាចធ្វើឱ្យមានភ្លៀងធ្លាក់ពីខ្យោយ ទៅបង្គួរនៅតាមតំបន់មួយចំនួន។ ប្រភព៖ Fresh News